បុរសជនជាតិចិនម្នាក់ស្លាប់ដោយសារលង់ទឹកសមុទ្ររលកធំៗ

​ព្រះសីហនុ​ ៖​ មានបុរសជនជាតិចិនមួយរូបដែលចុះលេងទឹកសមុទ្រនៅឆ្នេរអូរត្រេះចំពេលមានរលកខ្លាំងៗកាលពីយប់ទៀបភ្លឺថ្ងៃ២៦ សីហា ឆ្នាំ២០១៩ រួចបាត់ខ្លួនពេញមួយថ្ងៃមកនោះ បច្ចុប្បន្នប្រទះឃើញសាកសពអណ្តែតមកលើឆ្នេរអូរត្រេះ ក្នុងសង្កាត់លេខ៤ នាព្រឹកថ្ងៃ២៧ សីហា ២០១៩នេះ។
 
​សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា រង់ចាំការធ្វើកោសល្យវិច័យពីប៉ូលិសបច្ចេកទេសសិន ដើម្បីកំណត់ច្បាស់ពីការស្លាប់ និងអត្តសញ្ញាណបន្ថែមរបស់ជនរងគ្រោះ​ មុននឹងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ។ យ៉ាងណាក៏ដោយជាបឋមសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ដោយលង់ទឹក៕


 

adverise with khmeread
tiger
Loading ad ...