បើកម៉ូតូបុករថយន្តចតស្ងៀមគ្មានភ្លើងសញ្ញាបណ្តាលឱ្យរបួសធ្ងន់ម្នាក់

​ត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករថយន្តចតស្ងៀមគ្មានភ្លើងសញ្ញា​ កើតឡើង​ នាថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង៤០នាទីយប់ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៥១-១៥២ ចំណុចមុខផ្ទះឈ្មោះ ភឺន សីដែន ភេទប្រុស ស្ថិត នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបណ្តាលឱ្យរបួសធ្ងន់ម្នាក់។ 

​ប៉ូលិសនិយាយថា​ ភាគីរថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-01 38 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានចតនៅចំណុចកើតហេតុខាងលើ​។ ចំណែកម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡេង សុខចាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិឯអូត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបើកបរមកពីទិសខាងលិចបានបុកគូទរថយន្ត បណ្ដាលឱ្យរងរបួសធ្ងន់ ក្នុងខណៈពេលរថយន្តចតគ្មានភ្លើងសញ្ញា។ ឯអ្នកបើកបររថយន្តក្រោយកើតហេតុរត់គេចខ្លួនបាត់។ 

បច្ចុប្បន្នយានយន្តទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកត្បូងឃ្មុំ​ ចាត់ការបន្តនៅពេលក្រោយ​ ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab