ឃាត់ជនសង្ស័យបានម្នាក់ជាមួយថ្នាំញៀន២៨កញ្ចប់នៅស្រុកព្រៃនប់

ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសជំនាញស្រុកព្រៃនប់ បានធ្វើការបង្ក្រាបករណីគ្រឿងញៀន នៅចំណុច​ផ្លូវលំ​ ស្ថិតក្នុងភូមិ​ដូនលយ​ ឃុំ​បឹងតាព្រហ្ម​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទីរសៀល។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ម៉ូវ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ (កន្លែងឃាត់ខ្លួន) មុខរបរ​មិនពិតប្រាកដ។ ដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ២៨ កញ្ចប់ (៣កញ្ចប់ធំ និង២៥កញ្ចប់តូច)។ 

​ករណីនេះកម្លាំងប៉ូលិសជំនាញស្រុកព្រៃនប់​ បាននិងកំពុងបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...