រួមគ្នាចាប់ខ្លួនបុរសម្នាក់នៅព្រំប្រទល់២ខេត្តជាមួយគ្រឿងញៀនទម្ងន់ ៨៧,៨៧ ក្រាម

​ព្រះវិហារ​ ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកជាំក្សាន្ត និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រអែម បានចុះធ្វើការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ផ្លូវជាតិ៦២B ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យមានឈ្មោះ អៀត វ៉ាន់ថា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងដកហូតវត្ថុតាងរួមមានសារធាតុញៀន មេតំហ្វេតាមីន ប្រភេទក្រាមពណ៌សថ្លា ចំនួន ១៧ កញ្ជប់ (តូច ១២ កញ្ចប់ និង ធំ ០៥កញ្ចប់) ទម្ងន់ ៨៧,៨៧ ក្រាម, ម៉ូតូចំនួន ០១គ្រឿង, លុយខ្មែរចំនួន ២,៩០០,០០០ រៀល (ពីរលានប្រាំបួនរយពាន់រៀលគត់)។

​បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋានប៉ូលិសខេត្តព្រះវិហារ ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16