ឃាត់បុរស៤នាក់ពាក់ព័ន្ធករណីផលិតធ្វើចរាចរណ៍អាវុធខុសច្បាប់

​កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសស្រុកស្រុករលាប្អៀរ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍សែប បានឃាត់ខ្លួនជនសង្ស័យ៤នាក់ នាថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុចស្ពានទឹកល្អក់ ភូមិទឹកល្អក់ ឃុំសែប​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ពាក់ព័ន្ធករណីផលិតធ្វើចរាចរណ៍អាវុធខុសច្បាប់។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ៤នាក់រួមមាន១- ថាន ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិធ្លកយល់ ឃុំតាជេស, ២- សាត ធារាជ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស, ៣- នោ នាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេស និង៤- ឃុន វ៉ុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិធ្លកយល់ ឃុំតាជេសស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។ ដកហូតវត្ថុតាងដាវ ០១ ដើម។

​បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋានប៉ូលិសខេត្តកំពង់ឆ្នាំង ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...