សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យទាំង៧នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកងមាស

កំពង់ចាម​ ៖​ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ សហការជាមួយកម្លាំងប៉ូលិសជំនាញស្រុកកងមាស រួមនឹងកម្លាំងប៉ូលិសស្រុកមុខកំពូល និងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោង២ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ៧នាក់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​៤ល្ងាច ត្រង់ចំណុចមុខវត្តអន្ទង់ស ភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម​។ 

​ប៉ូលិសនិយាយថា​  ជនសង្ស័យទាំង៧នាក់រួមមាន១-ឈ្មោះ យូ ទារីស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិ​អង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, ២-ឈ្មោះ ហ៊ីម មូសា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស, ៣-ឈ្មោះម៉ាត់ សុះ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស, ៤-ឈ្មោះ ភឿង រ៉េត ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ នៅភូមិអង្គរបានទី៤ ឃុំអង្គរបាន ស្រុកកងមាស, ៥-ឈ្មោះ ម៉ាន មីន ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស, ៦-ឈ្មោះ លី វ៉ាស៊ីន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល និង៧-ឈ្មោះ គួង សុផល ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

​រឹបអូសវត្ថុតាងរួមមានម្សៅក្រាមពណ៌សចំនួន១១កញ្ចប់ (ធំ០១កញ្ចប់), ទូរស័ព្ទដៃចំនួន០៧គ្រឿង, ម៉ូតូ០៣គ្រឿង, ជញ្ជីង០១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។

​បច្ចុប្បន្នជនសង្ស័យទាំង៧នាក់បានឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread
tiger
Loading ad ...