កុម៉្មង់Huawei Mate 20 X (5G) ឥលូវនេះដើម្បីក្លាយជាម្ចាស់ស្មាតហ្មូន5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

ភ្នំពេញថ្ងៃទី 27សីហាឆ្នាំ 2019៖ការរង់ចាំយ៉ាងអន្ទះសារក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន 5G ដំបូងបង្អស់នៅប្រទេសកម្ពុជា ត្រូវបានបញ្ចប់! Huawei Mate 20 X (5G) ចាប់ផ្តើមទទួលការកុម្ម៉ង់ទុកមុន ក្នុងតម្លៃ $899 នៅគ្រប់ Smart Shop នៅរាជធានីភ្នំពេញ ថែមកាដូជាច្រើនដូចជា Flip Case, M-Pen កាលីបទាន់សម័យ ស៊ីម Smart លេខពិសេស និងគម្រោងSmart ធំហ្ម៎ង52 សប្តាហ៍ឥតគិតថ្លៃ!

ការប្រកាសកុម្ម៉ង់ទុកមុននេះ គឺបន្ទាប់ពីការធ្វើតេស្តដោយជោគជ័យនៅលើបណ្តាញសេវារបស់ក្រុមហ៊ុន ទូរទមនាគមន៍ពីរឈានមុខនៅប្រទេសកម្ពុជា។ អតិថិជនអាចធ្វើការកុម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 30 ខែសីហា។

Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់Huaweiជំនាន់5G, Balong 5000 7mn និងKirin 980។កំពូលស្មាតហ្វូននេះបំពាក់ដោយអេក្រង់ទំហំធំរហូត7.2 អ៊ីញនិងដំណើរការដោយប្រព័ន្ធLeica multi-focal imaging។កាន់តែពិសេសទៀតនោះHuawei Mate 20 X (5G)កាន់តែឡូយជាមួយប៊ិចHuawei M-Pen 4។លើសពីនេះទៅទៀតHuaweiMate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម40W SuperCharge សាកថ្មបានលឿនថាមពលថ្មធំមហាសាលទំហំ4200 mAh។

កុំភ្លេចកុម្ម៉ង់ទិញទុកមុនឥលូវនេះទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ជាមួយកំពូលស្មាតហ្វូន Huawei Mate 20 X 5G និងកាដូពិសេសឥតគិតថ្លៃជាច្រើន!

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/

Facebook: https://www.facebook.com/huaweimobilekh

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab