លោក JurgenKlopp: ខ្ញុំនឹងសម្រាកពីបាល់ទាត់រយៈពេលមួយឆ្នាំប្រសិនបើចាកចេញពី Liverpool

        គ្រូបង្វឹក​ក្លឹប Liverpool លោក JurgenKloppបាន​និយាយកាលពីថ្ងៃច័ន្ទ​ថា លោករំពឹងថា នឹងអាច​សម្រាកពី​អាជីព​បង្វឹក​ ដើម្បី​ធ្វើ​ឲ្យ​សុខ​ភាព​ប្រសើរ​ឡើងវិញ​ នៅពេល​លោក​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ក្លឹប Liverpool ។

        គ្រូបង្វឹករូបនេះបាន​ចូល​រួម​ជាមួយ​ក្លឹប Liverpool កាលពីឆ្នាំ​២០១៥ ហើយ​នៅសល់កិច្ច​សន្យា​ដល់​ឆ្នាំ​ ២០២២ និង​បាន​ដឹកនាំឲ្យ​ក្រុម Liverpool លើក​ពាន​ជើង​ឯក​ក្របខណ្ឌ​ CL​ និងឈរនៅលេខរៀងទី២ក្នុងក្របខណ្ឌ EPL បន្ទាប់ពី​ក្លឹប​ Man City ។

        លោក Klopp បាន​និយាយថា “​ខ្ញុំ​នៅ​មាន​ថាមពល​។ ប៉ុន្តែ​ខ្ញុំមាន​បញ្ហា​។ ខ្ញុំនឹងមិនធ្វើ​ការងារបន្តិចបន្តួច​នោះទេ ប៉ុន្តែ​ខ្ញុំ​អាចធ្វើទាំង​អស់ឬអត់ទាំង​ស្រុង​តែម្តង។ នៅ​ពេល​ណាខ្ញុំសម្រេចថា មិនអាចធ្វើតទៅទៀត​ នោះខ្ញុំនឹង​យក​ពេលសម្រាក​មួយឆ្នាំ”។

        លោក Klopp បាន​ចូល​រួម​ជាមួយ​ក្លឹប Liverpool បន្ទាប់ពី​ទទួល​បាន​ជោគជ័យជាមួយ​ក្រុម Borussia Dortmund ទីដែល​លោក​លើក​ពាន​ជើងឯក​លីកពីរលើក​ និង​ពាន Germain Cup ស្របពេល​ក្រុម​របស់​លោកឡើង​ដល់​វគ្គផ្តាច់ព្រ័ត្រ​ក្របខណ្ឌ CL ​កាលឆ្នាំ​២០១៣៕

adverise with khmeread
tiger
Loading ad ...