អ្នកចាំទី Martialរបស់ក្លឹប Everton ក្លាយជាគោលដៅផ្ទេររបស់ក្លឹប Real Madrid

        អ្នកចាំទីMaarten Stekelenburgរបស់ក្លឹប Everton បាន​ក្លាយ​ជា​គោលដៅ​ផ្ទេរ​​សម្រាប់ក្លឹប Real Madrid ប្រសិនបើ​អ្នក​ចាំទី​ជម្រើសទី​២​បច្ចុប្បន្ន​ KeylorNavasចាកចេញនៅ​រដូវក្តៅ​នេះ​ បន្ទាប់អ្នកចាំទី​សញ្ជាតិ​កូស្តារីការូបនេះ​បាត់បង់កៅអី​ទៅលើ​កីឡាករThibaut Courtois កាលពីរដូវក្តៅឆ្នាំមុន។

        ស្របពេល​លោក Zinedine Zidane ចង់​រក្សា​ទុក Naves ជា​កម្លាំង​ជំនួយ​ ប៉ុន្តែប្រសិនបើ​កីឡាករ​រូបនេះបង្ខំចិត្ត​ចង់ចាកចេញ​មែននោះ អ្នកចាំទី Maarten វ័យ​៣៦​ឆ្នាំ​នឹង​ក្លាយជា​គោលដៅ​ ដើម្បី​មក​ជំនួស​កៅអីទំនេរនេះ។

        រដូវកាល​ទិញដូរ​កីឡាករ​នៅ​បារាំង​និង​អេស្ប៉ាញ​នឹង​បិទទ្វារនៅថ្ងៃទី​២​ខែកញ្ញា​ មានន័យថា ប្រសិនបើ​មាន​កិច្ច​ព្រមព្រៀង​ណាមួយនោះ វាអាចនឹង​សម្រេចនៅ​ដំណាច់​នៃ​រដូវ​កាល​ទិញដូរ៕

adverise with khmeread
tiger
Loading ad ...