Alexis Sanchez អាចនឹងនៅជាមួយក្លឹប Man Utdបន្តទៀតបន្ទាប់ពី Anthony Martial មានរបួស

        ក្លឹប Man Utdគ្រោងនឹងផ្អាកផែន​ការ​​លក់​ខ្សែប្រយុទ្ធ Alexis Sanchez ទៅ​ក្លឹប Inter Milan ជា​បណ្តោះ​អាសន្ន​ ព្រោះក្លឹបនេះត្រូវរង់ចាំ​ព័ត៌មាន​ថ្មីជុំវិញ​បញ្ហា​របួស​ភ្លៅ​របស់​ខ្សែប្រយុទ្ធ​ Anthony Martial ។

        ខ្សែប្រយុទ្ធសញ្ជាតិបារាំង​ Martial រងការប៉ះទង្គិច​ អំឡុង​ពេលប្រកួត​ចាញ់​ក្រុម Crystal Palace ២-១នៅពហុកីឡាដ្ឋាន Old Trafford ដោយ​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ក្នុងចំណោម​ក្រុម​ការងារបង្វឹករបស់​លោក Ole Gunnar Solskjaerហើយ​ Man Utd​នឹង​រង់​ចាំ​លទ្ធផល​ មុន​ពេល​សម្រេចថា នឹង​ត្រូវ​ធ្វើ​អ្វី​ជាមួយ Sanchez។

        Martial ត្រូវ​បាន​គេឃើញសែង​ចេញ​ បន្ទាប់ពី​បញ្ចប់ការ​ប្រកួត​ ហើយ​អវត្តមាន​រយៈ​ពេលវែង​ណាមួយនោះ អាចនឹង​ធ្វើ​ឲ្យ​យូណាយធីត​ត្រូវ​បង្ខំចិត្ត​រក្សា​ទុក Sanchez នៅពហុកីឡាដ្ឋាន Old Trafford ។

        បន្ទាប់ពី​បរាជ័យនេះលោកSolskjaer បាន​និយាយសម្រាល​បញ្ហារបួស​របស់​ Martial និង​របួសរបស់ Luke Shaw។ គ្រួបង្វឹក​សញ្ជាតិ​ន័រវែស រូបនេះបាន​និយាយថា “យើង​នឹងត្រូវ​រង់ចាំ​មើលសិន។ សង្ឃឹមថា របួស​របស់ពួកគេ​នឹង​មិន​អាក្រក់ពេកទេ ហើយ​ប្រហែលជា​យើង​អាចឲ្យ​ពួកគេ​ហ្វឹកហាត់​ អំឡុង​សប្តាហ៍​នេះ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab