Tammy Abraham ខកខានជើងហោះហើរមកទីក្រុងឡុងដ៍ ដោយសារត្រូវធ្វើតេស្តរកសារធាតុញៀនបន្ទាប់ពីរកបាន២គ្រាប់ម្នាក់ឯង

        បើ​តាម​ការ​លើ​កឡើង​របស់​កាសែត The Sun ថា ខ្សែប្រយុទ្ធ Tammy Abraham បានខកខាន​ជើង​ហោះហើរ​ត្រឡប់​ទៅ​ទីក្រុងឡុងដ៍វិញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវ​ចំណាយ​ពេល​ពីរ​ម៉ោង​ដើម្បី​បញ្ចប់ការ​ធ្វើតេស្ត​រកសារធាតុញៀន។

        Tammy ដែល​រកបានគ្រាប់បាល់​ដំបូង​សម្រាប់ក្រុម​ Chelsea ​និងជួយ​ឲ្យ​ពួកគេ​យក​ឈ្នះ​ក្រុម Norwich ៣-២នៅពេល​ពហុកីឡាដ្ឋាន Carrow Road នោះ គ្រោងនឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​ជាមួយ​ក្រុម​ជម្រើស​ដំបូង​វិញ បន្ទាប់ពី​ចប់​ការ​ប្រកួត។ប៉ុន្តែ​បន្ទាប់ពី​ជួយ​រកបានគ្រាប់បាល់​ឈ្នះ​សម្រាប់​ក្លឹបរបស់ខ្លួន Tammy ត្រូវ​បង្ខំឲ្យ​ធ្វើ​តេស្ត​រកសារធាតុញៀនដែល​ជា​កាតព្វកិច្ច​។

        ប្រហែលជា​ដោយសារខ្សោះជាតិទឹក​ បន្ទាប់ពី​ប្រកួត​នៅ​ក្រោម​កម្តៅ​ថ្ងៃប្រមាណ​៣០​ដឺ​ក្រេ ដូច្នេះខ្សែប្រយុទ្ធវ័យក្មេងរូបនេះ​មិនអាចផ្តល់​សំណាកទឹកនោម រហូត​ដល់​ម៉ោង​ប្រហែល ៤:៣០ ល្ងាច។

        មានន័យថា Tammy ខកខានជើងហោះហើរជាមួយក្រុម​ ហើយ​បានធ្វើ​ដំណើរ​តាមរថយន្ត​ទៅទីក្រុងឡុងដ៍ជាមួយនឹង​មន្ត្រីក្លឹបវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab