បុរសឥណ្ឌូណេស៊ីចិត្តទូលាយម្នាក់រៀបការជាមួយសង្សារពីរនាក់ក្នុងថ្ងៃតែមួយ "ដូច្នេះមិនមាននរណាម្នាក់ឈឺចាប់"

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានរៀបការជាមួយមិត្តស្រីពីរនាក់របស់គាត់ក្នុងពេលតែមួយក្នុងពិធីមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម។

ខណៈពេលដែលពហុពន្ធភាពមិនមានលក្ខណៈអ្វីប្លែកនៅក្នុងប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើនមួយនេះ កន្លែងដែលបុរសមូស្លីមអាចការប្រពន្ធបានបួននាក់យោងទៅតាមគុម្ពី Quran តាមតែលទ្ធភាពបុរសជាប្តីអាចទៅរួច ក្រោមច្បាប់របស់ឥណ្ឌូណេស៊ី បុរសម្នាក់អាចការប្រពន្ធលើសពីមួយ ប្រសិនបើមានការយល់ព្រមពីប្រពន្ធដើម។ ហើយរឿងទាំងនោះហើយដែលជាហេតុធ្វើឱ្យកូនកំលោះរូបនេះសម្រេចចិត្តភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តស្រីទាំងពីររបស់ខ្លួនពិតជាមានភាពល្បីរន្ទឺខ្លាំងក្នុងអនឡាញ។

បុរសរូបនេះបានប្រាប់ទៅវេបសាយក្នុងតំបន់ VICE Indonesia ថា "បេះដូងរបស់ខ្ញុំមិនអាចឈរមើលពួកនាងទាំងពីរឈឺចាប់បានទេ។ ដូច្នេះខ្ញុំបានសម្រេចចិត្តរៀបការជាមួយពួកនាងទាំងពីរ"។

វីដេអូដែលត្រូវបានគេបង្ហោះចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី១៧ ខែសីហា ដែលត្រូវបានគេចែកចាយមិនសំចៃដៃ បានបង្ហាញពីស្រ្តីពីរនាក់បានអង្គុយផ្ទឹមសងខាងបុរសមានចិត្តទូលាយរូបនេះ។

ហើយពិតណាស់ កូនកំលោះពិបាកនឹងពោលពាក្យស្បថស្បែរក្សាសេចក្តីស្មោះចំពោះកូនក្រមុំរបស់គាត់ណាស់ ហើយត្រូវស្បថពីរដងចំពោះពួកនាងទើបត្រឹមត្រូវ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...