លោកស្រី Angelina Jolie នៅមិនទាន់ឈប់យំទេ ក្រោយបញ្ជូនម Maddox ទៅរៀននៅកូរ៉េ ហើយថាសម្ងំយំម្នាក់ឯងដូចមនុស្សឆ្កួត

លោកស្រី Angelina Jolie អាចនឹងសង្គ្រោះពិភពលោកក្នុងរឿងថ្មី The Enternals របស់ផលិតកម្ម Marvel Cinematic Universe។

ប៉ុន្ដែលោកស្រីមិនទាន់ត្រៀមរួចរាល់សម្រាប់និយាយពាក្យលាទៅ Maddox កូនប្រុសច្បងរបស់គាត់ ដែលលោកស្រីទើបនឹងទម្លាក់នៅសាកលវិទ្យាល័យកូរ៉េខាងត្បូងកន្លងទៅថ្មីៗ។

តារាសម្ដែងវ័យ ៤៤ ឆ្នាំ ថ្មីៗនេះបាននិយាយថា គាត់នៅតែមិនទាន់ឈប់យំខ្លាំងៗនៅឡើយទេ ចាប់តាំងពីទម្លាក់កូនឱ្យរៀនម្នាក់ឯងនៅសាកលវិទ្យាល័យ ​Yonsei University ក្នុងទីក្រុងសេអ៊ូល។

ខណៈដែលកំពុងបង្ហាញរឿង Superhero ថ្មីក្នុងពិព័រណ៍ Disney D23 Expo ក្នុងទីក្រុង Anaheim ក្នុងសប្ដាហ៍នេះ កាសែត​ ET បានសួរលោកស្រីថាតើគាត់ឈប់យំឬនៅ។ លោកស្រីបានអះអាងដោយញញឹមថា លោកស្រីមិនទាន់ឈប់យំនោះទេ ហើយគាត់បន្ថែមទៀតថា "ព្រះអើយ វាគួរឱ្យអាម៉ាស់ណាស់ សម្ងំយំម្នាក់ឯងដូចមនុស្សឆ្កួត"។ 

លោកស្រីបានប្រាប់ ET ថា Maddox មិនត្រឹមជាកូនប្រុសបណ្តូលចិត្តប៉ុណ្ណោះទេ តែថែមទាំងជាមិត្តដ៏ល្អបំផុតក្នុងជីវិតរបស់លោកស្រីទៀតផង៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab