ត្រាក់ទ័របែកកង់ឈប់ស្ងៀម, ត្រូវម៉ូតូបើកបុកពីក្រោយស្លាប់ម្នាក់

​សៀមរាប​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦ និង​៥០​នាទីយប់​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​បង្គោល​គីឡូ​ ៣៣៥-៣៣៦​ នៅ​ភូមិ​ទួលរ​វៀង​ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

​ប៉ូលិសបានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ត្រាក់ទ័រ ​Kubota​ M9540​ ពណ៌​ក្រហម​ សណ្តោង​រ៉ឺ​ម៉ក​ ពណ៌​ក្រហម​ដឹកស្រូវ​បើកបរ​ដោយ​ជន​មិ​នស្គាល់​អត្តសញ្ញាណ ​(​រត់​គេច​ខ្លួន​​)​ បើកបរ​ទិស​ដៅ​ពី​ទិស​លិចទៅ​កើត​ហើយ​ឈប់​បែក​កង់​រ៉ឺ​ម៉ក​ខាងស្តាំ​។ ពេលនោះក៏ត្រូវ​ម៉ូតូ​ម៉ាក​ Honda​ Dream​ ពណ៌​ខ្មៅ​ ឆ្នាំ​ផលិត​២០១២​ ឡើង​តែម​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ ២E-០៩៤០​ បើកបរ​ដោយ​ឈ្មោះ​ ប្រម​ រុំ​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ថ្មី​ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​ (មាន​ពាក់មួក​សុវត្ថិភាព) ​ទិស​ដៅ​ពី​លិចទៅ​កើត​បុក​ពីក្រោយ​បណ្តាល​ឱ្យឈ្មោះ​ ប្រម​ រុំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​​បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ និង​ត្រាក់ទ័រ​មួយ​គ្រឿង​។​    

​​ក្រោយ​ពេល​កើតហេតុ​កម្លាំងប៉ូលិស​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ​ ហើយកសាង​សំណុំរឿង​ និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​រក្សា​ទុក​នៅ​អធិការដ្ឋាន​​ស្រុក​។​ ចំណែក​សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab