សត្វប្រើសឈ្មោលមួយក្បាល​ កំពុងត្រូវការគ្រូពេទ្យព្យាបាល

ព្រះវិហារ ៖​ សត្វប្រើសឈ្មោ១ក្បាលត្រូវរថយន្ដបុកកាលពីយប់ថ្ងៃទី២៥ សីហា ២០១៩ យកមករក្សាទុក នៅដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ​ កំពុងត្រូវការគ្រូពេទ្យមកសង្គ្រោះ​ តែរហូតមកដល់រសៀលថ្ងៃទី២៦ សីហា ឆ្នាំ២០១៩នេះដែរ មិនទាន់ឃើញមានគ្រូពេទ្យជំនាញខាងពេទ្យសត្វចុះមកព្យាបាលសត្វប្រើសឈ្មោ១ក្បាលមួយនេះនៅឡើយ។

​លោក មាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរ បានឱ្យដឹងថា លោកបាននិងកំពុងទាក់ទងទៅខាងថ្នាក់លើក៏ដូចជាពេទ្យសត្វជំនាញៗ ក្នុង និងក្រៅរដ្ឋាភិបាលសូមមកព្យាបាលសត្វប្រើស ដែលរងរបួសការពីយប់ថ្ងៃទី២៥ ខែសីហានេះផង។ ទោះជាពេលនេះគ្រូពេទ្យមិនទាន់មកសង្គ្រោះតែមន្ត្រីរបស់លោកបានយកចិត្តទុកដាក់និងមើលថែបានយ៉ាងល្អបំផុត។

​សូមរម្លឹកថាសត្វប្រើស១ក្បាលខាងលើបើមិនព្យាបាលទាន់ពេលវេលានោះទេសត្វដ៏កម្រជិតនឹងផុតពូជមួយនេះនិងត្រូវបាត់បង់ជីវិតជាក់ជាមិនខាន៕


 

adverise with khmeread
tiger
Loading ad ...