ជំនន់ទឹកភ្លៀងផងព្យុះទឹកកកផងទាញយកឡានជាច្រើនគ្រឿងតាមខ្សែទឹកនៅរដ្ឋធានីរបស់អេស្ប៉ាញ ហើយថែមទាំងមានរន្ទះបាញ់ជិត១០.០០០មេ

រថយន្តជាច្រើនត្រូវបានអូសតាមទឹកជំនន់ ហើយរួមមានទាំងព្យុះព្រិលទឹកកកដុំធំៗលើផ្លូវទៀតផង ដោយបង្កឱ្យមានភាពវឹកវរពេញទីក្រុង Madrid បន្ទាប់ពីរដ្ឋធានីអេស្ប៉ាញនេះត្រូវបានវាយប្រហារដោយព្យុះខ្លាំងកាលពីយប់ថ្ងៃទី ២៦ សីហា។

ហើយក៏មានរន្ធបាញ់ច្រើនជាង ៩.០០០ មេ ជាប់កំណត់ត្រាថ្មីក្នុងទីក្រុងនេះផងដែរ អំឡុងពេល៦ម៉ោងល្ងាច។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ។

ទីក្រុង Arganda del Rey នៅភាគអាគ្នេយ៍រដ្ឋធានី ត្រូវបានវាយប្រហារដោយព្យុះខ្លាំងបំផុត ខណៈដែលផ្លូវជាច្រើនបានប្រែទៅជាទឹកទន្លេដោយសារទឹកជំនន់និងព្យុះព្រិល៕

 

adverise with khmeread
tiger
Loading ad ...