ភ្លើងឆេះមិនមែនតែព្រៃអាម៉ាហ្សូនមួយទេ ព្រៃនៅអាហ្វ្រិកដែលជាសួតទី២របស់ផែនដីក៏កំពុងឆេះដែរ

ខណៈដែលពួកមេដឹកនាំពិភពលោកប្រមែប្រមូលធនធានរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលកំពុងបំផ្លិចបំផ្លាញព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីល រូបភាពផ្កាយរណបពីអង្គការណាសាបានបង្ហាញពីភ្លើងព្រៃឆេះស្រដៀងគ្នាកំពុងកើតឡើងនៅទូទាំងទ្វីបអាហ្រ្វិកភាគខាងត្បូង។

ព្រៃដែលកំពុងឆេះនោះគឺគ្របដណ្តប់លើផ្ទៃដីជិត៣លានគីឡូម៉ែត្រការ៉េនៅតំបន់អាងទឹករបស់កុងហ្គោ ដែលជារឿយៗត្រូវបានគេពណ៌នាថាជា "សួតបៃតងទី២" របស់ផែនដី បន្ទាប់ពីព្រៃអាម៉ាហ្សូន។

ដូចព្រៃអាម៉ាហ្សូនដែរ ព្រៃអាហ្រ្វិកស្រូបយកឧស្ម័នកាបូនិកនិងជាជម្រកសម្រាប់ប្រភេទសត្វជិតផុតពូជ។

ស្ថិតក្រោមសម្ពាធពីអ្នកការពារបរិស្ថាន ពួកមេដឹកនាំក្រុមប្រទេស G7 នៅសប្តាហ៍នេះបានប្រញាប់ប្រញាល់ចាត់វិធានការប្រឆាំងនឹងអណ្តាតភ្លើងនៅព្រៃអាម៉ាហ្សូន ប៉ុន្តែភ្លើងឆេះព្រៃនៅអាហ្វ្រិកទាក់ទាញការចាប់អារម្មណ៍តិចតួចបំផុត។

ទោះយ៉ាងណា ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីចន្ទបានប្រកាសថា "ព្រៃក៏កំពុងឆេះនៅអនុតំបន់សាហារ៉ាក្នុងទ្វីបអាហ្វ្រិកដែរ" ហើយបាននិយាយថាពួកមេដឹកនាំពិភពលោកកំពុងពិនិត្យមើលការឆ្លើយតបស្រដៀងគ្នាទៅនឹងអ្វីដែលពួកគេបានយល់ព្រមសម្រាប់ប្រទេសប្រេស៊ីល។

ព្រៃនៅអាហ្វ្រិកគ្របដណ្តប់ប្រទេសជាច្រើនដូចជា សាធារណរដ្ឋកុងហ្គោ ហ្គាបុង អង់ហ្គោឡា កាមេរូន និងម៉ាដាកាស្កា។

យោងតាមវេបសាយ Weather Source មានភ្លើងព្រៃឆេះច្រើនកន្លែងក្នុងរយៈពេល៤៨ម៉ោងនៅអង់ហ្គោឡាកាលពីសប្តាហ៍មុនគឺច្រើនជាងភ្លើងព្រៃនៅអាម៉ាហ្សូនទៀត៕ ប្រភព ៖ Daily Mail

adverise with khmeread
tiger
Loading ad ...