ក្មេង១៦នាក់លេបថ្នាំផ្ទុកជាតិពុលរបស់ក្រុមហ៊ុនឱសថមួយនៅអេស្ប៉ាញ បណ្តាលឱ្យដុះរោមដូចឆ្កែចចក

ក្មេងចំនួន១៦នាក់បានកើតជំងឺមួយ ធ្វើឱ្យដុះរោមដូចឆ្កែចចក បន្ទាប់ពីលេបឱសថដែលមានជាតិពុលក្នុងប្រទេសអេស្ប៉ាញ។ ក្មេងៗទាំងនោះបានកើតជំងឺ Hypertrichosis ដោយមានរោមដុះពេញខ្លួន បន្ទាប់ពីលេបថ្នាំ ផ្ទុកសារធាតុពុលឈ្មោះ Minoxidil ដែលសម្រាប់ព្យាបាលជំងឺទំពែក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៧សីហា។

ទីភ្នាក់ងារអេស្ប៉ាញសម្រាប់ផលិតផលឱសថនិងផលិតផលសុខភាព បានបញ្ជាឱ្យដកថ្នាំជាច្រើនប្រភេទចេញពីក្រុមហ៊ុន Farma-Química Sur SL ដែលជាក្រុមហ៊ុនផលិតឱសថមានមូលដ្ឋាននៅទីក្រុង Malaga ដោយបញ្ឈប់ចរាចរណ៍កាលពីថ្ងៃទី ១១ ខែកក្កដាកន្លងទៅ។

ក្មេងទាំងនោះត្រូវបានផ្ដល់ថ្នាំ Omeprazole មានជាតិពុល ដែលប្រើសម្រាប់ព្យាបាលការច្រាលជាតិអាស៊ីត និងពិបាករំលាយអាហារ។

ប្រភពសុខភាពជាច្រើនបានប្រាប់វេបសាយ El Pais ថា គេកត់សម្គាល់ថា នៅពេលដែលកុមារឈប់ប្រើថ្នាំនេះ ការដុះរោមរបស់ពួកគេបានធ្លាក់ចុះ។

ឪពុកម្តាយត្រូវបានណែនាំឱ្យស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត ប្រសិនបើកូនរបស់ពួកគេត្រូវបានផ្តល់ថ្នាំនេះផឹក និងត្រូវពិនិត្យជាមួយឱសថស្ថានរបស់ពួកគេ ប្រសិនបើពួកគេបានទិញថ្នាំដែលមានផលប៉ះពាល់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab