គ្មាននរណាម្នាក់ចង់ឃើញស្រមោចក្នុងផ្ទះនោះទេ ហើយប្រសិនបើលោកអ្នកចង់កម្ចាត់ស្រមោចដោយមិនចាំបាច់ប្រើរបស់គីមី សូមធ្វើតាមវិធីពុំប៉ះពាល់សុខភាពនេះជំនួសវិញ។
ដំបូង លោកអ្នកត្រូវទិញម្សៅបូរ៉ាក់ (Borax) ដែលអាចរកទិញបានគ្រប់ទីផ្សារ។ វាជាសារធាតុរ៉ែធម្មជាតិ ដែលមានវត្តមានភាគច្រើនក្នុងថ្នាំបាញ់សម្លាប់សត្វលិ្អត។
* ដើម្បីប្រើប្រាស់វាសម្រាប់កម្ចាត់បញ្ហាស្រមោច លោកអ្នកត្រូវមាន៖
- ទឹកក្តៅ ១ កូនកែវ
- ស្ករសកន្លះកូនកែវ
- ម្សៅបូរ៉ាក់ ២ ស្លាបព្រាបាយ
- ដុំសំឡីមួយចំនួន
លាយគ្រឿងផ្សំចូលគ្នា រួចយកដុំសំឡីជ្រលក់ក្នុងទឹកដែលបានលាយរួច។ បន្ទាប់មក ដាក់ដុំសំឡីនោះទៅគ្រប់ទីកន្លែង ដែលឧស្សាហ៍មានស្រមោច។ ព្រឹកឡើងស្រមោចនឹងងាប់អស់ ហើយបញ្ហានឹងត្រូវបានដោះស្រាយ៕
