កម្មករចិនធ្លាក់ពីលើអគារសំណង់កម្ពស់១២ជាន់ស្លាប់នៅខណ្ឌទួលគោក

ភ្នំពេញ​ ៖​ មានករណីជនជាតិចិនធ្លាក់ចូលប្រឡោះជណ្តើរយន្តការដ្ឋានសំណង់ បណ្តាលឱ្យស្លាប់កើតឡើងម៉ោង១១និង២០នាទី ថ្ងៃ អង្គារ​ទី២៧ ខែ សីហា ឆ្នាំ២០១៩នៅក្នុងការដ្ឋានសំណង់ឌឹហ្គេតវេយ៍ មានទីតាំងគ្មានលេខ ផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី ៣៣ភូមិទី៩ សង្កាត់ផ្សារដេប៉ូទី៣​ខណ្ឌទួលគោក។

ប៉ូលិសមូលដ្ឋាននិយាយថា​ សាកសពឈ្មោះ PENG​LIANGXIANG​ ភេទប្រុសថ្ងៃ.ខែ.ឆ្នាំកំណើត២៦តុលាឆ្នាំ១៩៦៩​ ជនជាតិចិន មុខរបរកម្មករសំណង់ កាន់លិខិតឆ្លងដែនលេខED ៨៦៧០៩០១ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ 

សាក្សីឈ្មោះអ៊ូ​ យិនម៉ីង ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរកម្មករសំណង់ជនជាតិចិន ស្នាក់នៅផ្ទះជួលសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារបានឱ្យដឹងថា «នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១១និង២០នាទី ពេលចប់ម៉ោងការងារ ជនរងគ្រោះបានហៅខ្ញុំឱ្យទៅ
ជួយប្រមូលសម្ភារៈសំណង់នៅជាន់ទី១២។ ពេលទៅដល់ជនរងគ្រោះដើរប្រមូលផ្សេងៗគ្នាដោយបាត់ជនរងគ្រោះយូរពេក ខ្ញុំក៏ដើររកតែរកមិនឃើញ ។ ពេលនោះស្រាប់តែក្រុមហ៊ុនទូរស័ព្ទមកប្រាប់ខ្ញុំថាជនរងគ្រោះស្លាប់ហើយ»។

ប៉ូលិសបានសន្និដ្ឋានថា​ ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលនិងខ្លួនប្រាណធ្ងន់ធ្ងរ។សាកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕

adverise with khmeread
tiger
Loading ad ...