ជនសង្ស័យម្នាក់ខ្ចីទូរស័ព្ទតេបែរជាយករត់ ត្រូវម្ចាស់ស្រែកចោរៗ សុទ្ធតែកូនសិស្សលោកចេញមកជួយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានហៅម៉ូតូកង់បីឥណ្ឌាជិះរួចធ្វើជាខ្ចីទូរស័ព្ទតេបែរជាយករត់ត្រូវម្ចាស់កង់បីដេញតាមពីក្រោយស្រែកចោរៗហេីយប្រជាពរដ្ឋព្រមទាំងកូនសិស្សលោក​ ព័ទ្ធចាប់បានប្រគល់ឱ្យសមត្ថកិច្ច​ កើតឡើងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៨ ខែសីហាឆ្នាំ២០១៩។ស្ថិតនៅចំណុចក្រោយវត្តនន្ទមុន្នីក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ 

សមត្ថកិច្ចនិយាយថា​ ជនសង្ស័យឈ្មោះរុត រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅពោធិ៍ចិនតុង​ ខណ្ឌពោធិ៍សែនជ័យ។​ ចំណែកជនរងគ្រោះឈ្មោះផល រ័ត្នធា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរត់ម៉ូតូកង់បីឥណ្ឌាស្នាក់នៅកាណាឌីយ៉ាខណ្ឌពោធិ៍សែនជ័យមានស្រុកកំនើតភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

តាមជនរងគ្រោះបានឱ្យដឹងថា​ ម៉ូតូកង់បីណ្ឌារបស់គាត់ ពណ៌ស ពាក់ស្លាកកណ្ដាល1AD-8755 ត្រូវបានជនសង្ស័យខាងលើបានហៅជិះពីផ្សារស្ទឹងមានជ័យថ្មីទៅរកមិត្តភក្តិនៅក្បែរក្លឹបសេះមាសតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច ។ ខណៈមកក្លឹបសេះមាស បានខ្ចីទូរស័ព្ទរបស់គាត់ម៉ាកOPPO F11 PRO តេមួយសន្ទុះ។

ប្រភពដដែលបន្តទៀតថារួចជនសង្ស័យបានឱ្យរូបគាត់ដឹកមកក្រោយវត្តនន្ទមុន្នីហើយក៏ខ្ចីតេជាលើកទី២បែរជារត់ចូលក្នុងវត្ត។ ឃើញដូចច្នោះរូបគាត់បានដាក់កង់បីឥណ្ឌាចោលរត់ដេញតាមពីក្រោយស្រែកចោរៗត្រូវបានកូនសិស្សលោកព្រមទាំងលោកសង្ឃព័ទ្ធចាប់បានប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកប៉ុស្តិ៍ស្ទឹងមានជ័យទី២ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់បន្តតាមផ្លួវច្បាប់៕

adverise with khmeread
tiger
Loading ad ...