យប់មិញបុរសដែលត្រូវបានឃាតករបាញ់សម្លាប់បីគ្រាប់ បាត់បង់ជីវិតចោលប្រពន្ធនិងកូនតូច២នាក់ គឺជាគ្រូបង្រៀនអនុវិទ្យាល័យទួលប្រាសាទសែនសុខ

ភ្នំពេញ ៖ ឃាតករបានបាញ់បុរសជាគ្រូបង្រៀននៅអនុវិទ្យាល័យទួលប្រាសាទសែនសុខម្នាក់បណ្តាលឱ្យបាត់បង់ជីវិតនៅក្បែរម៉ូតូត្រូវចំ៣គ្រាប់ រួចជនបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់​ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១១យប់ថ្ងៃអង្គារ ទី២៧ ខែសីហាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវបេតុងច្រកចូលមណ្ឌលឱកាសខ្ញុំប្រមាណ៥០០ម៉ែត្រក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ 

សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះឈ្មោះរឿន រតនាភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀននៅអនុវិទ្យាល័យទួលប្រាសាទសែនសុខ ស្នាក់នៅភូមិសែនសុខ៥សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សាក្សីនិយាយថា​ ដំបូងជនរងគ្រោះជិះម៉ូតូស្គុបពីពណ៌ស ពាក់ស្លាកលេខរតនៈគីរី1E-7838ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុខាងលើត្រូវជនមិនស្គាល់មុខបាញ់ប្រហារចំនួន៣គ្រាប់ស្លាប់ភ្លាមៗនៅលើដងផ្លូវជិតម៉ូតូ។  ក្រោយពីបាញ់រួចហើយជនបង្កបានគេចចេញពីកន្លែងកើតហេតុបាត់បន្សល់នៅសំបកកាទុសចំនួនមួយគ្រាប់និងជនរងគ្រោះដេកស្លាប់នៅក្បែរម៉ូតូ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខបានចុះមកដល់ចំណុចកើតហេតុបានយកខ្សែចង់ហ៊ុមពទ្ធ័ជុំវិញកន្លែងកើតរង់ចាំជំនាញមកពិនិត្យ។ ពេលប៉ូលិសជំនាញមកដល់បានឱ្យរថយន្តដឹកសពយកទៅតម្កក់ទុកនៅវត្តសែនសុខងាយស្រួលពិនិត្យនិងធ្វើកោសល្យវិច័យ។ ក្រោយពីនិត្យរួចរាល់បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab