ឃាត់មនុស្ស៣នាក់ប្រើប្រាស់ថ្នាំញៀននៅសង្កាត់អូរឫស្សីទី១

ភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌ៧មករាបានចុះធ្វើរដ្ឋបាលនៅនៅចំណុចផ្ទះលេខ៥E3ផ្លូវលេខ១៦៨ក្រុម៥០ភូមិ៥សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា​ កាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩វេលាម៉ោង៦និង៣២នាទីដោយសង្ស័យថាពួកគេប្រេីប្រាស់គ្រឿងញៀន,បន្ទាប់ពីបានពិនិត្យទឹកនោមជាលទ្ធផលបញ្ជាក់ថា​ មានសារធាតុញៀនក្នុងខ្លួន។ 

ប៉ូលិសនិយាយថា​ គណៈបញ្ជាឯកភាពដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌ៧មករា បានចុះដល់ផ្ទះខាងលើឃើញជនសង្ស័យ៣នាក់កំពុងស្នាក់នៅមានការសង្ស័យក៏នាំមកប៉ុស្តិ៍ អូរឫស្សីទី ១ ដើម្បីពិនិត្យរកសារធាតុញៀន ឃើញមានសារធាតុញៀនក្នុងខ្លួន។ 

ប៉ូលិសបន្តថា ជនសង្ស័យ៣នាក់រួមមាន​ ១-ឈ្មោះ ចាន់ តារាហៅ(ចាន់ ថារា)ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលខាងលេី,២-ឈ្មោះ វ៉ា  ចិត្រា ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរជួយមើលផ្ទះឱ្យគេនិង៣-ឈ្មោះ ស្រី ដា ភេទស្រីអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ អ្នករត់តុ ស្នាក់នៅផ្ទះខាងលេី។ 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...