បុរសពីរនាក់តក់ស្លុតជាខ្លាំង ពេលទោងដែលខ្លួនបម្រុងជិះហោះលើមេឃនោះដាច់ខ្សែចម្ពាម មុនពេលចេញដំណើរតែបន្តិចប៉ុណ្ណោះ

អ្នកជិះទោងចម្ពាមពីរនាក់នៅឯសួនកម្សាន្តរដ្ឋផ្លរីដា ភ័យខ្លាចជាខ្លាំង នៅពេលខ្សែចម្ពាមផុយដាច់ មុនពេលចាប់ផ្តើមបាញ់ឡើងទៅលើមេឃ។

បុរសពីរនាក់នោះបានស្ថិតក្នុងឧទ្យាន Cobra Adventure Park ក្នុងទីក្រុងឆ្នេរ Panama ក្នុងពេលកំពុងជិះនៅក្នុងទោងចម្ពាម នៅពេលខ្សែចម្ពាមដាច់ មុនពេលពួកគេចាប់ផ្ដើមបាញ់ទៅលើមេឃ។

អ្នកឈរថថតវីដេអូឈ្មោះ Krissy Hurst បាននិយាយទៅកាន់ទូរទស្សន៍ Fox 13 ថា ពួកគេគឺជាមិត្តជិតស្និទ្ធ និងជាបងថ្លៃរបស់ខ្លួននៅលើទោងចម្ពាមនោះ។ ខណៈដែលខ្សែចម្ពាមដាច់ចុះក្រោម Hurst មិនមានអ្វីថ្លែងចេញក្រៅពីសើចដាក់អ្នកជិះទោងនោះទេ។ Hurst ក៏និយាយផងដែរថា ពួកគេនៅតែរន្ធត់នឹងអ្វីកើតឡើងនៅឡើយ។

មន្ត្រីនៅសួនកម្សាន្តនោះមិនទាន់ចេញមតិភ្លាមៗទៅលើរឿងកើតឡើងនៅឡើយទេ។ ហើយពួកគេបានត្រឹមតែជូនលុយថ្លៃជិះទោងវិញ និងមិនមាននរណាម្នាក់ធ្វើការសុំទោសនោះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត