ទូទឹកកក សាមសុង Side By Side ដ៏វៃឆ្លាតនេះគឺស័ក្តិសមបំផុតសម្រាប់ជីវិតសម័យថ្មី!!

ភ្នំពេញថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩៖ បច្ចុប្បន្ននេះដោយសារតែមមាញឹកជាមួយការងារប្រចាំថ្ងៃទើបមិនមានពេលវេលាគ្រប់គ្រាន់ទៅផ្សារញឹកញាប់។ ដូច្នេះហើយទើបលោកអ្នកសម្រេចចិត្តទិញទូទឹកកកដើម្បីស្តុកម្ហូបអាហារបន្លែ ត្រីសាច់។ ប៉ុន្តែបើទូទឹកកកនោះស៊ីភ្លើងច្រើន មានសំឡេងរំខាន ឧស្សាហ៍ខូច មានក្លិនមិនល្អ ម្ហូបអាហារទុកមិនបានយូរទៀតនោះលោកអ្នកប្រាកដជាមានការលំបាកក្នុងជីវិតប្រចាំថ្ងៃកាន់តែច្រើនហើយ…!!

តែពេលនេះលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយពី ទូទឹកកក Samsung Side By Side នឹងជួយឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួលបំផុត។ ជាការពិតណាស់ទូទឹកកកម៉ូឌែលនេះគឺពិតជាស័ក្តិសមខ្លាំងណាស់ព្រោះត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ស្អាត ទាក់ទាញ និងធំទូលាយ!

កុំឱ្យលោកអ្នករង់ចាំយូរ! យើងនឹងបង្ហាញជូនលក្ខណៈពិសេបំផុតដល់លោកអ្នកដែលកំពុងស្វែងរកនូវបែបផែនជីវិតដ៏រស់រវើកជាមួយទូទឹកកក Samsung Side By Side នេះ៖

* ផ្ទៃខាងក្នុងកាន់តែធំទូលាយ៖

ជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM  ដែលមានតែមួយគ្មានពីរ លោកអ្នកអាចទុកដាក់ម្ហូបអាហារបន្លែផ្លែឈើបានកាន់តែច្រើន(ចំណុះទឹករហូតដល់ 617 លីត្រនៃផ្ទៃខាងក្នុង)។ មានន័យថាផ្ទៃខាងក្នុងកាន់តែធំទូលាយខណៈដែលផ្ទៃខាងក្រៅកាន់តែស្តើងទាក់ទាញ និងរឹងមាំ។

* រក្សាភាពស្រស់បានល្អឥតខ្ចោះ៖

ដោយសារតែបច្ចេកវិទ្យា All-around Cooling អាចធ្វើឱ្យគ្រប់ចំណីអាហារ បន្លែត្រីសាច់ទាំងអស់ក្នុងទូទឹកកកមានភាពស្រស់ល្អ ទុកបានយូរ និងទទួលបានភាពត្រជាក់បានត្រឹមត្រូវបំផុត។

* ជាប់ធន់ មិនងាយខូច សន្សំសំចៃថាមពលបានរហូតល់ 50% ៖

ជាមួយនឹងបច្ចេកវិទ្យា Samsung Digital Inverter Compressor ជួយឱ្យទូទឹកកកម៉ូឌែលនេះប្រើបានយូរ មានសំឡេងស្ងាត់ល្អ ជួយសន្សំសំចៃថាមពលរហូតដល់ 50% ខណៈដែល Compressor ផលិតផលទូទឹកកកធម្មតាដឹងតែផលិត និងបច្ចេញភាពត្រជាក់អូតូម៉ាទិចរហូតធ្វើឱ្យទូទឹកកងាយខូច និងស៊ីថាមពលច្រើនទៅៗ!

* បំពេញភាពត្រជាក់បានលឿនយ៉ាងវៃឆ្លាតបំផុត៖

លោកអ្នកប្រាកដជាដឹងថាការដែល បើក-បិទ ទូទឹកកកច្រើនដង ឬញឹកញាប់អាចនឹងធ្វើឱ្យវាអស់ភាពត្រជាក់ និងស៊ីភ្លើង មែនអត់? អស់បារម្ភទៀតហើយ…! ទូទឹកកក Samsung Side By Side នេះត្រូវបានផលិត និងរចនាឡើងយ៉ាងពិសេស និងផ្ចិតផ្ចង់បំផុតជាមួយនឹងបច្ចេកវិទ្យា Metal Cooling ជួយបំពេញ និងរក្សាសីតុណ្ហភាពបានត្រឹមត្រូវបើទោះបីលោកអ្នកបើកបិទញឹកញាប់ក៏ដោយ! ឡូយអត់? រកឯណាបាន? មានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ!!

* មានរូបរាងស្តើងស្អាតទាក់ទាញបំផុត៖

ម៉ូឌែលនេះជួយបន្ថែមរចនាបទក្នុងគេហដ្ឋាន ឬក្នុងផ្ទះបាយរបស់លោកអ្នកឱ្យកាន់តែទំនើបទាន់សម័យជាមួយនឹងទ្វារបិទបើកដ៏ស្រស់ស្អាតមិនលយចេញមកខាងក្រៅឱ្យទាស់ភ្នែកឡើយ!

* ធ្វើឱ្យត្រជាក់បានរហ័ស៖

ជាមួយនឹងបច្ចេកវិទ្យា Power Cool-Power Freeze លោកអ្នកមិនចាំបាច់ចំណាយថវិកាទៅប្រើទូទឹកត្រជាក់ ឬទូចម្រោះទៀតនោះទេ! លោកអ្នកគ្រាន់តែចាក់ទឹកចូលក្នុងធុងផ្ទុកទឹកដែលមានស្រាប់ក្នុងទូទឹកកក ហើយចុច ប៊ូតុងនោះទូទឹកកកនឹងស្រូបយកខ្យល់ត្រជាក់ផ្ទៃខាងក្នុងទូទឹកកកភ្លាមៗដើម្បីធ្វើឱ្យទឹក ឬភេសជ្ជៈផ្សេងៗត្រជាក់បានលឿនបំផុតតាមតម្រូវការរបស់លោកអ្នក! ប្រហែលជាស៊ីភ្លើងខ្លាំងហើយមើលទៅ? សូមកុំបារម្ភ! អត់ស៊ីថាមពលច្រើនទេ! 

* កម្ចាត់ក្លិនមិនល្អ និងរក្សារសជាតិអាហារបានល្អ

ជាមួយមុខងារ Deodorizing Filter ជួយរក្សារសជាតិ និងក្លិនក្រអូបនៃម្ហូបអាហារ បន្លែត្រីសាច់បានល្អជាពិសេសស្រូបច្រោះយកក្លិនមិនល្អចេញបានយ៉ាងល្អឥតខ្ចោះ!

និយាយរួមទៅទូទឹកកក Samsung Side By Side នេះគឺពិតជាល្អ និងស័ក្តិសមឥតខ្ចោះសម្រាប់ ជីវិតសម័យថ្មីដែលរស់រវើករបស់លោកអ្នក! ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ។

adverise with khmeread
tiger
Loading ad ...