កូនប្រុស ៥៣ ឆ្នាំចាំសងសឹកក៏មិនទាន់ហួសពេល! បុរសចំណាស់ថៃពីរនាក់ សងសឹកបាញ់សម្លាប់គ្នានៅថ្ងៃជួបជុំអតីតមិត្តចាស់ ម្នាក់ចូលគុក ម្នាក់ចូលមឈូស

បុរសចូលនិវត្តន៍ម្នាក់បានធ្វើការសងសឹកទៅលើមិត្តរួមថ្នាក់ដែលធ្លាប់សម្លុតគាត់កាលនៅក្មេងៗដោយបាញ់សម្លាប់គាត់នៅថ្ងៃជប់លៀងជួបជុំមិត្តភក្តិចាស់នៅសាលារៀនរបស់គាត់កាលពីចុងសប្ដាហ៍។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៧សីហា។

Thanapat Anakesri វ័យ ៦៩ ឆ្នាំត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំមួយកាលពីរសៀលថ្ងៃសៅរ៍ ដើម្បីជួបអតីតមិត្តរួមថ្នាក់ចាស់ពីសាលាក្នុងខេត្ត Ang Thong ប្រទេសថៃ។

ពួកគេទាំងអស់គ្នាបាននាំគ្នាសំណេះសំណាល់គ្នាពីរឿងចាស់ៗប្រហែល ៥០ ឆ្នាំមុន ខណៈដែលបរិភោគអាហារប៊ូហ្វេ និងផឹកភេសជ្ជៈ។ ប៉ុន្ដែនៅពេលកម្មវិធីចប់ បុរសចំណាស់នោះបានប្រឈមមុខដាក់អតីតអ្នកធ្វើបាបគាត់ឈ្មោះ Suthat Kosayamat វ័យ ៦៩ ឆ្នាំ អំពីរឿងដែលគាត់សម្លុតគាត់នៅពេលពួកគេមានអាយុ ១៦ឆ្នាំ។

អតីតមន្រ្តីកងទ័ពជើងទឹក Thanapat បានចាប់ផ្ដើមឈ្លោះគ្នាជាមួយនឹងលោក Suthat ជាជាងកាត់ដេរ ដែលនិយាយថា គាត់អាចនឹងមិនបំភ្លេចអ្វីដែលបានកើតឡើងរវាងពួកគេនោះឡើយ។

Thanapat បានបញ្ជាឱ្យ Suthat សុំទោសគាត់ ប៉ុន្ដែគាត់បដិសេធ និងប្រាប់គាត់ថាបំភ្លេចវាចោលទៅ ហើយក៏បានចាប់ផ្ដើមវាយគ្នាតែម្ដង។ ប៉ុន្ដែបន្ទាប់មក Thanapat បានដកកាំភ្លើងចេញមកបាញ់ Suthat ហើយបានក្ស័យជីវា នៅពេលដឹកដល់មន្ទីរពេទ្យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...