ការឈឺសន្លាក់ដៃជើងបង្កឱ្យមានបញ្ហាជាច្រើនខណៈពេលដែលធ្វើការងារផ្សេងៗទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ ហើយវាធ្វើឱ្យមានអារម្មណ៍ពិបាកធុញថប់បំផុត។ អ្នកខ្លះឈឺសន្លាក់ពេញមួយថ្ងៃ និងបាត់ទៅវិញនៅពេលសម្រាក។
ប៉ុន្តែការឈឺចាប់នេះអាចមានចរិកជាជំងឺរ៉ាំរ៉ៃផងដែរ ដែលជាប់ទាក់ទងទៅនឹងជំងឺសន្លាក់រលាកសន្លាក់។
ប្រសិនបើលោកអ្នកកើតជំងឺរលាកសន្លាក់ លោកអ្នកច្បាស់ជាដឹងជាងនរណាៗទាំងអស់ថាថ្នាំពេទ្យមានប្រសិទ្ធភាពបំបាត់ការឈឺចាប់បណ្តោះអាសន្នប៉ុណ្ណោះ។
វិធីល្អបំផុតដើម្បីកាត់បន្ថយការឈឺចាប់ និងរោគសញ្ញាជំងឺរលាកសន្លាក់គឺត្រូវផ្លាស់ប្តូររបៀបរស់នៅ ក្នុងនោះរាប់ទាំងការផ្លាស់ប្តូររបបអាហារផងដែរ។ ជាងនេះទៅទៀត លោកអ្នកក៏អាចសាកល្បងវិធីសាស្ត្រធម្មជាតិផងដែរ ហើយវិធីសាស្ត្រមួយក្នុងចំណោមនោះគឺប្រើទឹកខ្មេះ។
ខាងក្រោមនេះគឺជាវិធីមួយចំនួនក្នុងការប្រើប្រាស់ទឹកខ្មេះប៉ោមដើម្បីព្យាបាលឈឺសន្លាក់៖
* វិធីត្រាំ
លាយទឹកខ្មេះ ១ កែវជាមួយនឹងទឹកធម្មតា ៦ កែវ ហើយយកដៃ ឬជើងត្រាំក្នុងនោះ។ ប្រសិនបើលោកអ្នកឈឺត្រង់ ក ឬផ្នែកផ្សេងទៀតនៃរាងកាយ សូមយកក្រណាត់ស្បែឬកំប្រេស (Compress) ជ្រលក់ទឹកខ្មេះលាយនេះរួចយកទៅបិតពីលើកន្លែងឈឺ។
* វិធីត្រដុស
លាយទឹកខ្មេះប៉ោម ២ ស្លាបព្រាបាយជាមួយនឹងប្រេងអូលីវ ១ ស្លាបព្រាបាយ។ កូរវាឱ្យសព្វ រួចយកវាទៅត្រដុសលើសន្លាក់ដែលឈឺ។ ការព្យាបាលដោយការត្រដុសបែបនេះជាទៀងទាត់នឹងជួយកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។
* វីធីព្យាបាលដោយការផឹក
ដាក់ទឹកខ្មេះប៉ោម ៣ ស្លាបព្រាបាយចូលទៅក្នុងទឹកធម្មតា ឬ ទឹកផ្លែឈើណាក៏បានក្នុងបរិមាណ ៣០០ មិល្លីលីត្រ។ ផឹកវា ៣ ដងក្នុងមួយថ្ងៃនៅមុនរាល់អាហារទាំងបីពេល៕
