ឡានធំបើកបុកគ្នាធ្លាយប្រេងខ្មៅកំពប់ពេញលើផ្លូវ​ជាតិលេខ៤ចំណោ​តលោក​យាយម៉ៅពេជ្រនិល

កំពង់ស្ពឺ​  ៖​ មានករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​រថយន្ត​បុកគ្នាបង្កឡើងដោយរថយន្ដ​ដឹកប្រេ​ង​ខ្មៅក្រុ​មហ៊ុនPTT ប៉ះជាមួយ​រថយន្តដឹកទំនិញ​​នៅ​ចំណោ​តលោក​យាយម៉ៅពេជ្រនិល​​ បណ្ដាលឱ្យធ្លាក់រថ​យន្ដពីលើផ្លូវ​ និងបង្កឱ្យធ្លាយប្រេងខ្មៅកំពប់ពេញលើផ្លូវ​ជាតិ​។ 

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ​ កើតឡើងនាវេលាម៉ោង​ ៧និង៣២នាទីព្រក​ នាថៃ្ង​ទី​២៨​ខែ​សីហា​ ឆ្នាំ​២០១៩​ នៅលើផ្លូវជាតិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១០៣-១០៤​ ស្ថិតនៅខេត្តកំពង់ស្ពឺ។ 

ខណៈពេលនេះ​ សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យបាញ់ទឹកសាប៊ូលាងផ្លូវសម្អាតផងនិងសម្រួលចរាចរណ៍ផង​ ហើយសមត្ថកិច្ចបានអំពាវនាវដល់បងប្អូន​អ្នកបើកបរឆ្លងកាត់តាមផ្លូវជា​តិលេ ខ ៤​ ពីខេត្ត​ព្រះ​សីហនុ​ មករាជធានីភ្នំពេញ​មេត្តា​ប្រុ​ង​ប្រយ័ត្ន​ព្រោះផ្លូវឡើងចំណោទនៅមានជាតិប្រេង​ ដែលបណ្តាលឱ្យរអិលដោយប្រការណាមួយ។ ដូច្នេះសូមកុំបើកលឿនពេក​ ៕

adverise with khmeread
tiger
Loading ad ...