កម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការពីបទឆបោក

កំពង់ស្ពឺ​ ៖​ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ នាថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៩នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមដីកាតុលាការ ពីបទឆបោកនៅស្រុកបសេដ្ឋ​ ។ 

មន្ត្រីអាវុធហត្ថនិយាយថា​ ជនជាប់ចោទឈ្មោះ ហុង សៀ ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ការចាប់ខ្លួនយោងតាមដីបញ្ជាឱ្យចូលខ្លួន ពីបទឆបោក របស់លោកស្រី ចាតសូ រស្មីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ លេខ៥៦៥៧ ដ.ប.ច/១៩ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab