ឃាត់បុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងកំពត

កំពត ៖ កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយកម្លាំងប៉ូលិស​ក្រុងកំពត​ បានបង្ក្រាបករណី​ជួញដូរ​ និង​ប្រេីប្រាស់គ្រឿងញៀនក្នុងភូមិទ្វីខាងជេីង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់​ នាថ្ងៃអង្គារ ទី ២៧ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង​៩យប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ​ តុង​ សុជា​ ភេទ​ប្រុស​ អាយុ​ ២៩ ឆ្នាំ​ នៅ​ភូមិអង្គសុរភី​ ឃុំអង្គសុរភី ស្រុក​កំពង់ត្រាច​ ខេត្តកំពត និងដកហូតបានថ្នាំញៀនចំនួ​ន ០៣ កញ្ចប់​ (ធំ ២ កញ្ចប់) ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab