ឡាន២គ្រឿងបើកបុកគ្នារបួស៣នាក់នៅ ស្រុកកំពង់សីលា

ព្រះសីហនុ​ ៖​ មានករណីរថយន្តដឹកទំនិញគ្រឿងបុកប៉ះគ្នាកើតឡើង​ នាវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩​ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​លេខ​  ១០៨-១០៩​ ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ 

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ភាគីរថយន្តទី១ពាក់ស្លាកលេខ​ភ្នំពេញ​ 3A-​6631​ ជិះគ្នា០៣នាក់​ អ្នកបេីកបរនិងអ្នករួមដំណេីរមាន​ ១.ឈ្មោះ​ ចក់​ ភេទប្រុស​ អាយុ២២ឆ្នាំ​ រងរបួសបាក់ជើងឆ្វេង​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (អ្នក​បេីកបរ),២.ឈ្មោះ​ សែ​ សំអូន​ អាយុ៣៤ឆ្នាំ​ ភេទប្រុស​ រងរបួសស្រាល​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​ និង៣.ឈ្មោះ​ ជឿន​ សុខពៅ​ អាយុ១៧ឆ្នាំ​ ភេទប្រុសរងរបួសស្រាល​ មានទីលំនៅភូមិទ្រាល​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

ចំណែកភាគីរថយន្តទី២ ពាក់ស្លាកលេខ​ភ្នំពេញ 3B- 7801​ បើកបរដោយឈ្មោះ អូន​ សម្ភស្ស​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រងរបួសបាក់ជេីងឆ្វេង មានទីលំនៅភូមិជលា​ ឃុំជលា​ ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​ ។ ចំណែករថយន្តទាំង២គ្រឿង​ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកកំពង់សីលាចាត់ការបន្តនៅពេលក្រោយ​ ៕

adverise with khmeread
tiger
Loading ad ...