ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌដង្កោ

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួននៅថ្ងៃពុធទី២៨ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីព្រឹក ត្រង់ចំណុចផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ឃ្លី ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាលនិង២-ឈ្មោះ សឿង ចាន់មិនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម,ម៉ូតូ០១គ្រឿង ,កាបូបស្ពាយ ចំនួន០១ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស បានល្បាតក្នុងមូលដ្ឋាន តាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ២នាក់ ១-ឈ្មោះ ឃ្លី ចាន់រី និង២-ឈ្មោះ ២-ឈ្មោះ សឿង ចាន់មិនា ។ 

ដោយមានការសង្ស័យ​ ប៉ូលិសក៏ឃាត់សួរនាំ និងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យទាំង០២នាក់ ឃើញមានថ្នាំញៀនចំនួន០១កញ្ចប់ថង់ធំល្មម នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ របស់ឈ្មោះ ឃ្លី ចាន់រី  ទើបឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្ដង ៕

adverise with khmeread
tiger
Loading ad ...