សត្វប្រើសដ៏កំសត់១ក្បាលដែលរង់ចាំពេទ្យជួយសង្គ្រោះនោះត្រូវស្លាប់បាត់ហើយ

ព្រះវិហារ​ ៖​ សត្វប្រើសដ៏កំសត់១ក្បាលដែលរង់ចាំពេទ្យជួយសង្គ្រោះនោះត្រូវស្លាប់នៅទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានរបួសឡានបើកបុករបួសចំនួន៣យប់៤ថ្ងៃមកហើយ។ 

មន្ត្រីបរិស្ថានប្រចាំកានៅទីនោះបានឱ្យដឹងថា​ សត្វប្រើសឈ្មោល១ក្បាលដែលត្រូវរថយន្ដបុកកាលពីថ្ងៃទី ២៥ ខែ សីហា កន្លងទៅថ្មីៗនេះ ត្រូវបានយកមករក្សាទុករង់ចាំគ្រូពេទ្យសត្វមកព្យាបាល ។ តែមកទល់ពេលនេះអស់រយ:ពេលចំនួន៣យប់៤ថ្ងៃមកហើយទើបបានស្លាប់ ដោយសារមិនអាចផឹកទឹកនិងស៊ីចំណីបាននោះឡើយ ។

លោកបានបន្តទៀតថា សត្វប្រើសដ៏កំសត់ស្ទើរនឹងផុតពូជទៅហើយនោះបើមានគ្រូពេទ្យសត្វជំនាញមកសង្គ្រោះទាន់ពេលវេលានោះអាចមានសង្ឃឹមរស់ច្រើន។ តែទោះបីខំស្វះស្វែងទំនាក់ទំនងរកខាងជំនាញពេទ្យសត្វជាច្រើនក្នុងប្រទេសកម្ពុជាយ៉ាងណាក៏មិនបានប្រយោជន៍នោះដែរ។ 

សូមបញ្ជាក់ថាបើអ្នកកាប់ឈើបំផ្លាញជម្រកសត្វព្រៃនិងអ្នកបរបាញ់សត្វព្រៃនៅមានច្រើនតែអ្នកថែរក្សានិងសង្គ្រោះមានតិចតួចណាស់ដូចករណីខាងលើនោះជាដើម។ ពេលនេះឃើញនឹងភ្នែកស្រាប់ទោះមានការផ្សព្វផ្សាយជូនដំណឹងយ៉ាងណាក៏ដោយមិនឃើញមានគ្រូពេទ្យស័្មគ្រចិត្តឬគ្រូពេទ្យជំនាញចុះមកអើពើករណីនេះដែរ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab