Real Madrid គ្រោងដាក់សំណើផ្ទេរ Bruno Fernandes ប្រសិនបើមិនអាចទទួលបាន Pogba

        ក្លឹបអធិរាជស Real Madrid កំពុង​ពិចារណា​ផ្ទេរខ្សែបម្រើ Bruno Fernandes បន្ទាប់ពីគិតថា ពួកគេ​មិនអាច​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Paul Pogba របស់ក្លឹប Man Utd ។

        ក្រុម​របស់​លោក Zinedine Zidane ត្រូវ​បាន​គេភ្ជាប់ទៅ​នឹង​កិច្ច​ព្រមព្រៀងផ្ទេរកីឡាករ Pogba ពេញមួយរដូវកាល​ទិញដូរ ប៉ុន្តែ​គេជឿថា កីឡាករ​បារាំង​រូបនេះ​នឹងមានតម្លៃ​ប្រហែល ១៥៣លានផោន។

        តាមសេចក្តី​រាយការណ៍​ថា Bruno ដែល​មាន​តម្លៃ​៦៣លានផោន​គឺជា​ជម្រើស​ដែល​អាចជំនួស​បាន។ Bruno ដែលកន្លងមក​ទទួល​បានការ​ចាប់អារម្មណ៍​ពី Man Utd ដែរនោះបាន​បង្ហាញទេពកោសល្យដ៏ល្អជាមួយ​ក្លឹប Sporting កាលពីរដូវកាល​មុន ដោយ​កីឡាករ​រូបនេះរកបាន​៣២គ្រាប់​ និង​បង្កើត​ឱកាស​១៨​លើកក្នុង​ការ​បង្ហាញមុខ​៥៣លើក​នៅគ្រប់ការប្រកួត។ 

        កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ​បានចាប់ផ្តើម​យុទ្ធ​នាការថ្មី​ក្នុង​ទម្រង់​លេងដ៏ល្អផងដែរ ដោយរកបាន១គ្រាប់​និង​បង្កើត​ឱកាស​៤លើក​ក្នុង​ការ​បង្ហាញមុខ​៣​ប្រកួត​ក្នុង​លីក​៕

adverise with khmeread
tiger
Loading ad ...