ទស្សន: លោក Unai Emery មិនមែនជាគ្រូបង្វឹកដែលអាចជួយក្រុម Arsenal បាននោះទេ

        តាមទស្សនៈ​របស់នាយក​ក្លឹប​ Crystal Palace ​លោក Simon Jordan យល់ថា លោក Unai Emery មិនមែនជា​គ្រូបង្វឹក​ដ៏ស័ក្តិសម​ ដែល​អាច​ជួយក្រុម Arsenal នោះទេ ដោយ​សារតែ​លោក​គ្មាន​ផែន​ការ​ច្បាស់លាស់ ហើយ​លោក​បាន​បង្ហាញ​ពី​ការចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ David Luiz ជា​ភស្តុតាង​ថា បង្ហាញ​ថា លោក Emery គ្មាន​អ្វីអស្ចារ្យទេ។

        លោក Simon ជឿថា ការសម្រេចចិត្ត​របស់​លោក Emery ក្នុងការ​ផ្ទេរកីឡាករ​សញ្ជាតិប្រេស៊ីល​រូបនេះ​ នាំឲ្យ​មាន​ការ​ជជែក​ច្រើន​។ លោក Simon បាននិយាយថា “​ខ្ញុំ​គិតថា មាន​ផែនការ ប៉ុន្តែ​នៅពេលខ្ញុំ​ឃើញ​ការ​ផ្ទេរកីឡាករ Luiz ខ្ញុំគិតថា គាត់គ្មានផែនការ​ច្បាស់​លាស់ទេ”។

        លោក Emery បានផ្ទេរកីឡាករ​ថ្មី ៦​រូបនៅរដូវក្តៅនេះ ដែល​បង្កើត​បាន​ជា​ឯតទគ្គ​កម្មថ្មី​ និងបានចំណាយ​ប្រាក់អស់​៧២​លានផោន ដើម្បី​ផ្ទេរកីឡាករ Nicolas Pepe ផងដែរ។

        ទោះបីជា​យ៉ាងណា ក្រុម​កាំភ្លើងធំនេះ​បាន​ចាប់ផ្តើម​រដូវកាល​ប្រកួត​ដោយ​ជោគជ័យដោយ​ឈ្នះ​ពីរ​ប្រកួត​បើក​ឆាក មុនពេល​ប្រកួត​ចាញ់​ក្រុម Liverpool៕

adverise with khmeread
tiger
Loading ad ...