Harry Kane: ក្រុម Spurs នឹងមិនអាចតាមប្រជែងជាមួយក្រុម Liverpool និង Man City ទេ

        កីឡាករ Harry Kane បានបង្ហាញពីការបារម្ភថា ក្រុម Liverpool និង​ក្រុម​ Man City គឺ​ជា​ក្រុម​ដែលពិបាកនឹង​តាមប្រជែង​យក​ពានខ្លាំងណាស់​​។​ Kane មាន​ការ​ខកចិត្ត​ចំពោះ​ការចាប់ផ្តើម​ដ៏​ត្រដាបត្រដួស​របស់​ក្រុម Spurs នៅ​រដូវ​កាលថ្មីនេះ បន្ទាប់ពី​យក​ឈ្នះ​ត្រឹម​តែ​១​ប្រកួត​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាញ់​ក្រុម​ Liverpool ៥​ពិន្ទុ។

         ខ្សែប្រយុទ្ធ​របស់​ក្រុម Spurs រូបនេះបានសារភាព​ថា ក្រុម​ខ្លួន​មិនអាចបណ្តោយ​ឲ្យ​មាន​កំហុសច្រើនទៀត​ទេ បើមិនដូច្នេះ​ទេ​មិនអាចតាម​ប្រជែង​ជាមួយ​នឹងក្រុម​ស៊ីធីនិងក្រុម Liverpool បានទេ។

        ទាំង​នេះ​ឆ្លុះបញ្ចាំងពី​គម្លាត​ពិន្ទុ​កាលពីរដូវកាល​មុន នៅពេល​ក្រុម Liverpool និង​ស៊ីធី​បាននាំមុនទាំង​ប្រផិតប្រផើ​យ​ ស្របពេល​ក្រុម Spurs សាងកំហុស​និង​បាត់បាត់បង់ឱកាស​រកពិន្ទុ​ជា​បន្ត​បន្ទាប់៕

adverise with khmeread
tiger
Loading ad ...