Nemanja Matic គ្រោងជួបចរចាជាមួយគ្រូបង្វឹកជុំវិញបញ្ហាអនាគតរបស់ខ្លួននៅ Man Utd

        ខ្សែបម្រើ Nemanja Matic គ្រោង​នឹង​ជួ​ប​ជាមួយ​លោក Ole Gunnar Solskjaer ដើម្បី​បញ្ជាក់ឲ្យ​បាន​ច្បាស់​ពី​អនាគត​របស់​ខ្លួននៅ​ក្លឹប Man Utd។ កីឡាករ​វ័យ​៣១​ឆ្នាំរូបនេះ​មិន​ទាន់​បាន​លេងមួយនាទីសោះ​នៅរដូវកាល​នេះក្នុងក្របខណ្ឌ EPL ស្របពេល​លោក Solskjaer ជឿជាក់​លើ​កីឡាករ Scott MacTominay​ ចំពោះការ ការពារ​នៅតំបន់បម្រើ។

        នៅពេលនេះ Matic ទាមទារឲ្យមានការ​ចរចា​ជាមួយ​គ្រូបង្វឹក​រូបនេះ​ បន្ទាប់ពី​បាត់បង់កៅអីក្នុងក្រុម​ជម្រើស​១១​នាក់ដំបូង​នៅក្លឹប Man Utd ។ ច្បាស់ណាស់ លោក Solskjaer កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកខ្លាំង​លើ​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​យុវជន​នៅក្លឹប Man Utd ។

        កីឡាករ​សញ្ជាតិស៊ែបរូបនេះ​គឺជា​បេក្ខភាព​ដ៏​ពេញចិត្ត​សម្រាប់​អតីត​គ្រូបង្វឹក​ Jose Mourinho ដែលបាន​នាំយក​ Matic ពី​ក្លឹប Chelsea ​ក្នុងតម្លៃ​ផ្ទេរ៤០លានផោន​កាល​ពីឆ្នាំ​២០១៧ បន្ទាប់ពី​កីឡាករ​រូបនេះធ្វើ​បាន​ល្អ​នៅ​លើ​ទឹកដី Stamford Bridge ។

        ទោះបីជា​យ៉ាងណា Matic មិនទាន់បាន​បង្ហាញមុខ​នៅឡើយ​ទេ​ ក្រោម​ការ​ដឹកនាំ​របស់​លោក Solskjaer ចាប់តាំងពី​សប្តាហ៍ទី​១​នៅខែឧសភា​កាលពីរដូវ កាល​មុនមក៕

adverise with khmeread
tiger
Loading ad ...