កម្លាំងអាវុធហត្ថក្រុងច្បារមនឃាត់បុរស២នាក់ជាមួយម៉ាទឹកកក១៨កញ្ចប់

កំពង់ស្ពឺ​ ៖​ កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ដកហូតគ្រឿងញៀន១៨កញ្ចប់​ នាថ្ងៃទី២៨សីហាឆ្នាំ២០១៩ នៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ 

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ២នាក់រួមមាន ទី១-ឈ្មោះគង់ ចាន់ថេន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិ សង្កាត់សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ ផាត់ គឿន ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិ-សង្កាត់ជាមួយគ្នា ។ដកហូតវត្ថុតាងសម្ភារៈរួមមាន​ ថ្នាំញៀនម៉ាទឹកកកចំនួន១៨កញ្ចប់ស្មេី១៥.៤៩ក្រាម,ថង់ច្រកថ្នាំញៀនចំនួន៣៤ថង់,ក្រដាបញ្ចាំ០២សន្លឹក,ដែកកេស០៨.ទូរស័ព្ទ០១គ្រឿងនិងដបសម្រាប់ជក់ថ្នាំចំនួន០២ ។

បច្ចុប្បន្នជនសង្ស័យវត្ថុតាងសម្ភារៈបានបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...