ប៉ូលិសកម្ពុជា​ បណ្តេញចេញជនជាតិចិន១៥០នាក់ទៅស្រុកវិញ

ភ្នំពេញ​ ៖​ ប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ សហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩   បានធ្វើការបណ្តេញចេញជនជាតិចិន១៥០នាក់ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

ប៉ូលិសអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិចិនទាំង ១៥០នាក់(ស្រី១២នាក់) ខាងលើ  ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននិងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម  នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិ បានបង្ក្រាបកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ចំនួន ១៨នាក់ នៅខេត្តកំពង់ស្ពឺ និងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចំនួន ១៣២នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។ 

បន្ទាប់មកបានសហការបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្តេញចេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមយន្តហោះពិសេស របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន៕

adverise with khmeread
tiger
Loading ad ...