ពួកអ្នកលេងអ៊ីនធឺណេតផ្អើលថាលោក Steve Jobs នៅរស់ទេ និងកំពុងរីករាយនឹងជីវិតសាមញ្ញនៅអេហ្ស៊ីប, គួរជឿឬអត់?

ពួកអ្នកតាមដានទ្រឹស្តីអាថ៍កំបាំងកំពុងផ្អើលវក់វីដោយសាររូបថតមួយសន្លឹក ដែលពួកគេជឿថាបង្ហាញ Steve Jobs នៅមានជីវិតនៅឡើយទេ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៧សីហា។ 

រូបភាព ដែលថតនៅក្នុងប្រទេសអេហ្ស៊ីបនិងបានចែកចាយទៅកាន់វេបសាយ Reddit កាលពីថ្ងៃអាទិត្យ បានបង្ហាញបុរសម្នាក់មើលទៅស្រដៀងនឹងអតីតស្ថាបនិកក្រុមហ៊ុន Apple កំពុងអង្គុយលើកៅអីជ័រ។

បន្ទាប់ពីរូបភាពនេះត្រូវបានបង្ហោះនៅលើវេបសាយសហគមន៍នេះរួចមក មនុស្សរាប់រយនាក់បានបញ្ចេញមតិដោយអះអាងថានោះពិតណាស់គឺជាលោក Steve Jobs ត្បិតគាត់បានទទួលមរណភាពក្នុងឆ្នាំ ២០១១ ក៏ដោយ។

អ្នកបញ្ចេញមតិម្នាក់និយាយថា "និយាយតាមត្រង់ទៅចុះ វាពិតជារូបគាត់ពិតមែន។ គាត់តែងមានក្តីស្រឡាញ់ចំពោះប្រទេសអេហ្ស៊ីបនិងប្រភេទនៃការរស់នៅសាមញ្ញបែបនោះ"។

ម្នាក់ទៀតបានបញ្ចេញមតិបន្ថែមថា "ខ្ញុំមិនសូវជឿលើទ្រឹស្តីអាថ៍កំបាំងអ្វីនោះទេ ប៉ុន្តែ Jobs ប្រហែលជាអាចនៅរស់មែន ហើយកំពុងរស់នៅសាមញ្ញបែបនេះ"។

ម្នាក់ទៀតអះអាងថា "ខ្ញុំដឹងថា គេច្បាស់ជាចាត់ទុកវាជាកំប្លែង។ ប៉ុន្តែ កណ្តុំឆែប! បុរសម្នាក់នេះមើលទៅដូច Steve Jobs ពេកហើយ"។ 

និមិត្តរូបក្រុមហ៊ុន Apple រូបនេះ ត្រូវគេស្គាល់ច្បាស់ណាស់ គឺចូលចិត្តយកដៃច្រត់ចង្កាពេលគិតសញ្ជប់សញ្ជឹងម្តងៗ ហើយអ្នកលេងអ៊ីនធឺណេតភ្នែកមៀមនៅលើ Reddit កត់ម្គាល់ឃើញថា បុរសនៅក្នុងរូបភាពនេះពិតជាធ្វើសកម្មភាពដូចនឹងលោក Steve Jobs ខ្លាំងណាស់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...