ឧបករណ៍បង្ក្រាបប្រុសព្រានពូកែបន្លំស្ទាបគូទ លក់ដាច់អស់រលីងក្នុងពេលមិនដល់មួយម៉ោងនៅប្រទេសជប៉ុន

ត្រាប្រឆាំងនឹងការស្ទាបគូទ ដែលអនុញ្ញាតឱ្យជនរងគ្រោះ ទទួលបានស្នាមបាតដៃរបស់ប្រុសព្រាន ដែលព្យាយាមស្ទាបគូទរបស់ពួកនាង បានដាក់លក់អស់រលីងក្នុងរយៈពេលមិនដល់មួយម៉ោង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៨សីហា។ 

ក្រុមហ៊ុនផលិតរបស់ជប៉ុនឈ្មោះថា Shachihata Inc បានបញ្ចេញផលិតផលថ្មីមានចំនួនកំណត់ត្រឹម ៥០០ គ្រាប់ប៉ុណ្ណោះ នៅម៉ោង ១ រសៀលថ្ងៃអង្គារទី២៧សីហា។

កាសែត Japan Times បានរាយការណ៍ថា គេសង្ឃឹមថា ត្រាបង្ហាញស្នាមបាតដៃ ឈ្មោះ Chikan តម្លៃ ២.៥០០ យ៉េន (២៣,២៤ ដុល្លារ) នឹងជួយដោះស្រាយបញ្ហានៃការបន្លំស្ទាបគូទនៅលើរថភ្លើងចង្អៀតណែនណាន់តាន់តាប់។ ត្រានេះនឹងបន្សល់ស្នាមបាតដៃរបស់ប្រុសព្រាន ដែលអាចមើលឃើញទាល់តែដាក់ក្រោមពន្លឺអ៊ុលត្រាវីយូឡេរបស់ត្រាមួយនេះ។ 

ត្រាពិសេសនេះនឹងជួយដោះស្រាយបញ្ហាលួចស្ទាបគូទ ដែលកំពុងមានចំនួនកើនឡើងជាលំដាប់ តែគ្មានអ្នកណាម្នាក់ហ៊ានរាយការណ៍ព្រោះខ្មាស់អៀន។ 

អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា "ប្រុសព្រានចាប់ពីថ្ងៃនេះតទៅលែងហ៊ានស្ទាបគូទគេផ្តេសផ្តាស់ហើយ បើពុំនោះទេនឹងចាប់បាតដៃមកផ្ទៀងផ្ទាត់ឥឡូវហើយ"៕

 

adverise with khmeread
tiger
Loading ad ...