ឃើញបុរសឥណ្ឌាម្នាក់អូសក្មេងច្រងេងច្រងាង មនុស្សមួយហ្វូងអត់មានសួរស្អីមួយម៉ាត់ ព្រួតវាយបុរសនោះដល់ស្លាប់ ព្រោះស្មានតែ "ជនចា​ប់ជំរិតក្មេង" ពេលប៉ូលិសមកដល់ទើបដឹងរឿង

ពូម្នាក់ត្រូវបានគេវាយសម្លាប់ និងបងប្រុសរបស់គាត់បានរងរបួស បន្ទាប់ពីហ្វូងមនុស្សក្នុងប្រទេសឥណ្ឌាព្រួតវាយលើពួកគេ ដោយច្រឡំស្មានថាពួកគេគឺជាពួកចាប់ក្មេងលក់ ដែលតាមពិតទៅក្មេងស្រីនោះគឺជាក្មួយរបស់ពួកគេសោះ។

បងប្អូនប្រុសទាំងពីរនោះបាននាំក្មួយប្រុសទៅរកវេជ្ជបណ្ឌិតក្នុងទីក្រុង Sambhal រដ្ឋ Uttar Pradesh នៅពេលក្រុមប្រដាប់ដែកទីបមួយក្រុមបានមកប្រឈមមុខជាមួយពួកគេ និងចោទថាជាពួកចាប់ជំរិតក្មេង។

អ្នកទាំងពីរដេកដួលលើដី បន្ទាប់ពីត្រូវគេចាប់អូស ខណៈដែលពួកជើងកាងវាយពួកគេនឹងដងដែក និងដែកទីប កាលពីថ្ងៃអង្គារ។ ក្រោយមកប៉ូលិសបានមកដល់កន្លែងកើតហេតុ និងបានបញ្ឈប់ក្រុមជើងកាងទាំងនោះ ប៉ុន្ដែបុរសម្នាក់ត្រូវបានប្រកាសស្លាប់ នៅពេលគាត់ដឹកដល់មន្ទីរពេទ្យ។

មន្ត្រីប៉ូលិសជាន់ខ្ពស់ Yamuna Prasad និយាយថា ជនសង្ស័យ ៤ នាក់ ត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស៊ើបអង្កេតបន្ត៕

adverise with khmeread
tiger
Loading ad ...