មេរដ្ឋបាលរបស់អង្គការណាសានិយាយថា Pluto គួរតែចាត់ទុកជាភពស្មើមុខស្មើមាត់ជាមួយផែនដីដែរ ខណៈដែលប្រកែកគ្នាអស់ជាង ១ ទសវត្សរ៍ដោយសាររឿងនេះ

នាយករដ្ឋបាលអង្គការណាសាលោក Jim Bridenstine បានអះអាងជាថ្មីថា Pluto គួរតែចាត់ទុកជាភពមួយ និងបានបង្កឱ្យមានការជជែកគ្នាបែកពពុះមាត់ ដែលរឿងនេះបានប្រកែកគ្នាអស់ជាង ១ ទសវត្សរ៍មកហើយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៦សីហា។

ក្រុមតារាវិទូនិងអ្នកវិទ្យាសាស្ត្រឈានមុខ បានជជែកវែកញែកជាយូរមកហើយអំពីបញ្ហារបស់ភព Pluto និងការចាត់ថ្នាក់វាមិនមែនជាភព ចាប់តាំងពីការចាត់ថ្នាក់ភពបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ។

លោក Bridenstine បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានថតជាសំឡេង ប៉ុន្តែមិនមែនការចាក់ផ្សាយផ្ទាល់ ថា គាត់នៅតែមានជំនឿយ៉ាងមុតមាំថា Pluto គួរតែត្រូវបានចាត់ទុកជាភពស្របច្បាប់។

គាត់បាននិយាយនៅពេលធ្វើដំណើរទស្សនកិច្ចនៅអគារវិទ្យាសាស្ត្រវិស្វកម្មអវកាសនៅសាកលវិទ្យាល័យ Colorado Boulder ថា "ដូចដែលអ្នកដឹងស្រាប់ហើយតាមទស្សនៈរបស់ខ្ញុំ Pluto គឺជាភពមួយ។ អ្នកអាចសរសេរថា រដ្ឋបាលណាសាបានប្រកាសថា Pluto គឺជាភពមួយម្តងទៀត។ ខ្ញុំប្រកាន់ខ្ជាប់នូវរឿងនោះ វាជាវិធីដែលខ្ញុំបានរៀនហើយខ្ញុំប្តេជ្ញាចំពោះវា"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...