មកស្គាល់តិចនិចរបស់អច្ឆរិយៈកម្ពុជា ដើម្បីក្លាយជាមនុស្សចងចាំសាហាវដូចគាត់ ហើយនៅពីក្រោយការដាក់អាហារូបករណ៍ទៅប្រទេសថៃ គឺដោយសារនំបុ័ងមួយដើម

បុរសខ្មែរ​ម្នាក់​បាន​សាង​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្លា​ក្នុង​កម្មវិធី "Super 100" ​របស់​ប្រទេស​ថៃ​ដោយ​បានបង្ហាញ​ពី​អច្ឆរិយៈភាពក្នុងការ​ទស្សន៍ទាយ ក៏ដូចជា​ចងចាំ​នូវ​តួលេខ​យ៉ាង​អស្ចារ្យ​រហូត​ប្រជាជនថៃ ក៏ដូចជាប្រជាជនខ្មែរភ្ញាក់ផ្អើលជាខ្លាំង។​

មិនថាបណ្ដាញសង្គមថៃនោះទេ សូម្បីបណ្ដាញសង្គមខ្មែរក៏ផ្អើលនឹងអច្ឆរិយភាពរបស់លោក ហុង ភា​រិ​ន អាយុ ២២ ឆ្នាំ នៅពេលរូបគាត់បង្ហាញសមត្ថភាពចងចាំដ៏កម្រនៅលើកម្មវិធី "Super 100" រហូតដល់តែទទួលបានរហស្សនាមថា "អច្ឆរិយៈកម្ពុជា" ទៀតផង។

លោក ហុង ភា​រិ​ន វ័យ ២២ ឆ្នាំ គឺជានិស្សិតជាប់អាហាររូបករណ៍ក្នុងសាកលវិទ្យាល័យ រាជផាត់ឆៃភូមិ ក្នុងខេត្តឆៃភូមិ ប្រទេសថៃ។ ហើយគាត់ក៏ជានិស្សិតឆ្នើមប្រចាំសាលាក្នុងមុខជំនាញអភិវឌ្ឍន៍ជនបទផងដែរ និងសព្វថ្ងៃកំពុងរៀននៅឆ្នាំទី៤ ឆមាសទីមួយ ហើយនឹងបញ្ចប់ការសិក្សានៅខែមីនាឆ្នាំ២០២០។

ភា​រិ​ន បានបង្ហាញសមត្ថភាពអច្ឆរិយៈតាមរយៈកម្មវិធីដ៏ល្បីរបស់ថៃ ដោយគាត់ធ្វើការទស្សន៍ទាយតួលេខ និងសន្លឹកបៀរចំនួន ៣០ ដោយឆ្លើយត្រូវទាំងអស់។ ក្នុងវគ្គដំបូងគេតម្រូវឱ្យគាត់បិទភ្នែក និងឆ្លើយលេខដែលគេសួរថាតើសន្លឹកបៀរអ្វីនៅលើលេខទាំងនោះ ហើយគាត់ឆ្លើយត្រូវទាំងអស់។ នៅវគ្គចុងក្រោយរឹតតែពិបាក គឺគេឱ្យគាត់ចងចាំតួលេខ និងថ្ងៃខែនៅលើប្រក្រតិទិន ដែលមានអាយុរាប់សិបឆ្នាំមុនមកម្ល៉េះ។ ជារឿងអច្ឆរិយៈគាត់ឆ្លើយត្រូវទាំងអស់។

ភា​រិ​ន បានលាតត្រដាងថា មូលហេតុដែលគាត់បានចងចាំច្បាស់បែបនេះ គឺគាត់មើលសៀវភៅអភិវឌ្ឍន៍ខ្លួន និងសៀវភៅចិត្តវិទ្យា ដែលទីបំផុតក្លាយជាមនុស្សម្នាក់ចងចាំច្បាស់ៗបែបនេះ។ ហើយគាត់ក៏បានសារភាពថាក៏ហាត់រៀនជំនាញចងចាំបែបនេះអស់ ១ ឆ្នាំ ៦ ខែផងដែរទម្រាំជោគជ័យ។ ភា​រិ​នបានប្រាប់វិទ្យុថោនថា ដើម្បីចងចាំល្អបែបនេះ អ្នកត្រូវហាត់រៀនដោយចេះអត់ធ្មត់ខ្លាំង និង ផ្តល់ចំណីដល់ខួរក្បាលតាមរយៈការអានឱ្យបានច្រើន ទើបសម្រេចគោលដៅ។ 

រួមជាមួយនឹងភាពអច្ឆរិយៈនេះ ភា​រិ​ន ក៏មានរឿងកម្សត់នៅពីក្រោយខ្នងគាត់ផងដែរ។ គាត់មានគ្រួសារក្រីក្រ និងឪពុកម្ដាយលែងលះគ្នាតាំងពីគាត់អាយុ ១១ ឆ្នាំមកម្ល៉េះ។ និយាយក្នុងវិទ្យុថោនថា "​ខ្ញុំ​ជា​កូនអ្នកក្រ​មានពេលខ្លះ​ខ្ញុំ​បាន​ទិញ​នំប៉័ង​មួយ​ដើម ខ្ញុំ​ត្រូវ​ចេះ​បែងចែក​ទុក​ញ៉ាំ​យ៉ាងណា ឱ្យបាន​បី​ថ្ងៃ ដើម្បី​ជួយ​ដោះស្រាយ​ភាពលំបាក​របស់​ម្តាយ​។ ដោយសារតែ​ជីវភាព​ក្រីក្រ​ខ្ញុំ​បាន​តាំងចិត្ត​ខិតខំ​រៀនសូត្រ រហូត​ជាប់​អាហារ​រូបករណ៍​មក​រៀន​នៅ​ប្រទេស​ថៃ​នេះ"។

ដោយសារមូលហេតុញ៉ាំនំបុ័ងនេះហើយ ទើបរូបគាត់សម្រេចដាក់អាហារូបករណ៍ទៅថៃ ព្រោះបើនៅតែបន្តញ៉ាំនំបុ័ងបែបនេះ ជីវិតគាត់នឹងមិនថ្លៃថ្លាបាននោះទេ។

គាត់បន្តថា "​កាលពី​នៅ​កុមារ​ដោយសារ​ឪពុកម្តាយ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់​ធ្វើឱ្យ​ខ្ញុំ​បាន​ក្លាយជា​មនុស្ស ខ្លាច​មនុស្ស​ក្នុងសង្គម​មិនសូវ​ហ៊ាន​ចេញ​ក្រៅ​ផ្ទះមួយ​ថ្ងៃៗ សម្ងំ​នៅតែ​ក្នុងផ្ទះ និង​មានការ​ខ្មាស់អៀន​ច្រើន​។ ប៉ុន្តែ​ក្រោយមក​បងប្រុស​បាន​ណែនាំ​ឱ្យ​ខ្ញុំ​ធ្វើខ្លួន​ជាម​នុស្ស​ក្លាហាន និង​ពិសេស​ឱ្យ​ចេះ​អាន​សៀវភៅ​ឱ្យបាន​ច្រើន​ទីបំផុត​ខ្ញុំ​បានសម្រេច​ជោគជ័យ​។ សម្រាប់​សៀវភៅ​ដែល​ខ្ញុំ​ចូលចិត្ត​អាន​ជាងគេ គឺ​សៀវភៅ​ស្តីពី​ការអភិវឌ្ឍន៍​ខ្លួន ចិត្ត​វិទ្យា ទីបំផុត​ទើប​ធ្វើឱ្យ​ខ្លួន​ខ្ញុំ​អាចធ្វើ​បានសម្រេច​នូវ​ការ​ចាំ​តួលេខ​យ៉ាងច្បាស់​លាស់​នេះ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab