adverise with khmeread 1

ស្រីជប៉ុនម្នាក់ស៊ីនំប៉័ង ១០០ បន្ទះលឿនដូចផ្លេកបន្ទោរ!

ខ្សែអាត់វីដេអូមួយបានបង្ហាញស្រីជប៉ុនវ័យក្មេងម្នាក់កំពុងស៊ីនំប៉័ង ១០ កញ្ចប់ស្មើនឹង ១០០ បន្ទះលឿនដូចផ្លេកបន្ទោរ ហើយស៊ីវាយ៉ាងរំភើយដោយពុំអួលអ្វីបន្តិចសោះ។  

អ្នកនាងយូកា គីណូស៊ីតា (Yuka Kinoshita) ដែលជាអ្នកបង្ហោះវីដូអូ YouTube នៅប្រទេសជប៉ុនតែងបង្ហោះវីដេអូប្រកួតស៊ីចំណីមិនធម្មតា និងអស្ចារ្យរបស់នាងជាញឹកញាប់
ហើយការស៊ីអាហារចុងក្រោយនេះក៏អស្ចារ្យមិនធម្មតាដែរ។ 

 
នាងបានថតសកម្មភាពស៊ីនំប៉័ង ១០០ ដុំស្មើនឹង ១០.០០០ កាល់ឡូរីនេះដាក់ក្នុងវីដេអូឃ្លីបរយៈពេល ៦ នាទី បង្ហោះលើ YouTube ដែលមានអ្នកមើលជាង ២០០.០០០ ដងហើយ។ 

 

គួរបញ្ជាក់ថា មុននេះនាងធ្លាប់ស៊ីមាន់ ១០០ ដុំ ស៊ីនំបឺហ្គ័រ ១០០ ដុំ (តែបានតែ ៦២ ដុំប៉ុណ្ណោះព្រោះដល់ម៉ោងកំណត់) ស៊ីមីស្រុសមួយខ្ទះទម្ងន់ ៣ គីឡូក្រាម និងស៊ីនំភីហ្សាខ្នាតយកអស់ ៣ ដុំស្មើនឹង ១០.៨០០ កាល់ឡូរី៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់