កុំព្យូទ័រយួរដៃប្រភេទថាច់ស្គ្រីនកម្រាស់ស្ដើង XPS 13 របស់ក្រុមហ៊ុន Dell នេះ គឺជាប្រភេទកុំព្យូទ័រដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ កុំព្យូទ័រនេះមានកម្រាស់ស្ដើង ភ្លឺរលោង ពោរពេញទៅដោយកម្លាំង និងប្រើបានយូរអង្វែង។
ជាមួយនឹងម៉ាកនេះមានភ្ជាប់ជាមួយនឹងថាច់ស្គ្រីន Touchscreen អ្នកអាចកំណត់ពីរបៀបធ្វើអន្តរកម្មជាមួយនឹងការងារ និងការកម្សាន្តរបស់អ្នកដោយឥតដែនកំណត់។
លក្ខណៈសម្បត្តិរបស់ Dell XPS 13 នេះគឺវាប្រើនូវ Intel Core i7-6560U CPU Skylake dual-core ទំហំ ២,២ជីហ្គាហឺត, មានក្រាហ្វិកជាប់របស់ Intel ប្រភេទ Iris Graphic 540, មាន RAM ទំហំ៨ជីហ្គាហឺតល្បឿន ១៨៦៦មេហ្គាហឺត, មានហាដដីស ២៥៦ជីហ្គាប៊ៃប្រភេទ Solid-State Drive, Bluethooth 4.1, និង Wi-FI 802.11b/g/n/ac។
អេក្រង់របស់វាវិញមានធំហំ ១៣,៣អ៊ីញ ដែលមានធំហំ Resolution ៣២០០គុណនឹង១៨០០ជាមួយនឹង Touchscreen, មាន USB 3.0 ពីរ Port និង Thunderbolt ៣ Port។
ម៉ាស៊ីនរបស់វាបង្កើតឡើងជាមួយនឹងអាលុយមីញ៉ូម សមាសធាតុជាតិកាបូន និងកញ្ចក់ Gorilla។ កុំព្យូទ័រដ៏រលោងមួយនេះមានទម្ងន់តែ ១,៣គីឡូក្រាម ហើយថ្មរបស់វាអាចកាន់ទៅដល់៩ម៉ោង សក្ដិសមជាមួយនឹងអ្នកធ្វើការងារលើកម្មវិធីធ្ងន់ៗ និងយកទៅតាមខ្លួនគ្រប់កាលៈទេសៈ។
តម្លៃនៅក្នុងវេបសាយអាម៉ាហ្សូនគឺ ១២០០ដុល្លារ៕
