ប្រពន្ធស្រែកឱ្យប្តី «មកដេកកុំនៅផឹកជាមួយពួកអាអស់នឹង», បកវិញ៥កាំបិតដេរ១០០ថ្នេរ

កណ្តាល​ ៖​ ជនដៃដល់ម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួននាថ្ងៃទី២៨សីហាឆ្នាំ២០១៩វេលាម៉ោង១២និង៤០នាទី​ បន្ទាប់ពីបានប្រើអំពើហិង្សាកាប់បុរសម្នាក់របួសដេរ១០០ថ្នេរកើតឡើងនាថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩ វេលា​ម៉ោង១១និង៣០នាទីយប់នៅចំណុច ភូមិត្រពាំងរាំង​ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល​ ខណៈមានជម្លោះក្នុងវង់ផឹកស៊ី។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះសួង បូរី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិត្រពាំងរាំង​ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជនរងគ្រោះរបួសបែកក្បាលចំ៥កន្លែង ដេរចំនួន១០០ថ្នេរ​ ។ចំណែកជនសង្ស័យឈ្មោះពិន ចាន់នីភេទប្រុសអាយុ៣៥ឆ្នាំ​មុខរបរយោធាស្នាក់នៅភូមិត្រពាំង​រាំង​ ឃុំព្រៃពួ ​ស្រុកអង្គស្នួលខេត្តកណ្តាលជនសង្ស័យរបួសត្រចៀកខាងធ្វេងដេរ៣ថ្នេរនិងរលាតកំភួនដៃខាងធ្វេង។ (ឃាត់ខ្លួន២៨សីហា២០១៩វេលាម៉ោង១២និង៤០នាទី)​។ សម្ភារៈចាប់យកកាំបិតប៉័ងតោចំនួន១។

ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីនៅមុខបន្ទប់ជួលរៀងៗខ្លួនក្រោយមកជនសង្ស័យបានហៅជនរងគ្រោះមកផឹកជាមួយគ្នា។ ពេលជនរងគ្រោះដើរមកផឹងជាមួយជនសង្ស័យបានបន្តិចស្រាប់តែប្រពន្ធជនរងគ្រោះឈ្មោះឈួន ចំបីបានស្រែកហៅប្តីរបស់ខ្លួនថា«មកដេកកុំនៅផឹកជាមួយពួកអាអស់នឹង»។ 

ជនសង្ស័យស្តាប់ឮខឹងក៏ងើបឡើងរុញជនរងគ្រោះឱ្យទៅដេករុញដល់មុខបន្ទប់ទើបជនរងគ្រោះបានយកដុំថ្មកាន់ហើយស្ទុះមកវាយជនសង្ស័យ១ដៃ​ត្រូវត្រង់ត្រចៀក ទើបជនសង្ស័យខឹងស្ទុះចូលមកបន្ទប់ជួលរបស់ខ្លួនហើយយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះបណ្តាលឱ្យបែកក្បាលចំនួន  ០៥​កន្លែងនិងដេរចំនួន១០០ថ្នេរ​។

ចំពោះករណីនេះកម្លាំងប៉ូលិសជំនាញស្រុកបាននិងកំពុងបន្តចាត់ការតាមនីតីវិធី​ ៕

adverise with khmeread
tiger
Loading ad ...