ឡានដឹកកម្មករបើកបុកជាមួយគ្រឿងចក្រធ្វើផ្លូវ​ របួសកម្មករជាច្រើននាក់

កំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករជាមួយនិងគ្រឿងចក្រធ្វើផ្លូវនៅលើកំណាត់ផ្លូវជាតិលេខ៥១​ នៅឃុំសំបូរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ចម្ងាយមួយគីឡូម៉ែត្រពីផ្សារថ្នល់ទទឹង​ នាវេលាម៉ោង៦និង៤០នាទី ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩នេះ។ 

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា​ គ្រោះថ្នាក់ខាងលើនេះបានបណ្តាលឱ្យបងប្អូនកម្មករ​ កម្មការិនី
រងរបួសធ្ងន់៧នាក់និងរបួសស្រាលជាច្រើននាក់ដែលកំពុងជិះលើរថយន្តដឹកកម្មករសរុបមានចំនួន៧០នាក់​ ។ 

បច្ចុប្បន្នបងប្អូនកម្មករ​ កម្មការិនីដែលរងរបួសត្រូវបានបញ្ជូនទៅសម្រាកនិងព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយ ។ សូមជូនពរបងប្អូនកម្មករនិយោជិតទាំងអស់ឆាប់ជាសះស្បើយ៕

adverise with khmeread
tiger
Loading ad ...