ចាប់បានចោរ២នាក់ឆក់កាបូបយួរពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីឥណ្ឌានៅខណ្ឌដូនពេញ

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ័យជំនះនៃខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យ២នាក់​ បន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបយួរ នៅចំណុចមុខផ្ទះលេខ៤២ផ្លូវលេខ១៧៨ ភូមិទី៩សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញនៅពុធទី២៨ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៨យប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ណេន ម៉ាណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិផ្សារអូដឹមផ្លូវលំសង្កាត់កំបូលខណ្ឌកំបូលនិង២-ឈ្មោះភ័ក្រ សីហា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យក​ ម៉ូតូមួយគ្រឿងម៉ាកC110ប៊ិចពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BH-2762 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពនិបកាបូបយួរពណ៌ក្រហម.ខ្មៅចំនួនមួយជារបស់ជនរងគ្រោះ។

ចំណែកជនរងគ្រោះឈ្មោះសោម រ៉ែន ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរច្នៃម៉ូតសម្លៀកបំពាក់មានទីលំនៅផ្ទះលេខ២៥ផ្លូវបេតុងសង្កាត់ច្រាំងចំរេះទី១ខណ្ឌស្សីកែវរាជធានីភ្នំពេញ។

ប៉ូលិសបន្តថា​ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ជនរងគ្រោះបានជិះម៉ូតូកង់បីតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ១៧៨ពីទិសខាងលិចទៅទិសខាងកើតដោយកាន់កាបូបយួរដាក់លើភ្លៅ។ ពេលជិះមកដល់ចំណុចមុខផ្ទះលេខ៤២ផ្លូវលេខ១៧៨សង្កាត់ជ័យជំនះខណ្ឌដូនពេញស្រាប់តែជនសង្ស័យឈ្មោះភ័ក្រ សីហា និងឈ្មោះណេន ម៉ាណែត បានជិះម៉ូតូមួយគ្រឿងម៉ាកC110ប៊ិចពណ៌ខ្មៅមកពីក្រោយហើយជនសង្ស័យឈ្មោះណេន ម៉ាណែតដែលអង្គុយពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបយួរពីដៃជនរងគ្រោះដែលកាន់ដាក់លើភ្លៅបានសម្រេច។ 

ភ្លាមនោះពួកចោរបានជិះម៉ូតូគេចខ្លួន ហេីយជនរងគ្រោះបានស្រែកឆោឡោ ក៏ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ័យជំនះនៃខណ្ឌដូនពេញដែលកំពុងល្បាតឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាងកាបូបយួររបស់ជនរងគ្រោះនិងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពយកមកប៉ុស្តិ៍រដ្ឋបាលជ័យជំនះតែម្តង។ 

បច្ចុប្បន្នប៉ូលិសប៉ុស្តិ៍ ខណ្ឌ បានប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...