Mason Mount នឹងត្រូវបានកោះហៅឲ្យចូលរួមក្នុងជម្រើសជាតិអង់គ្លេស

        កីឡាករ Mason Mount អាចនឹង​ត្រូវ​បាន​កោះហៅ​ទៅចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បន្ទាប់ពី​ធ្វើ​បាន​ល្អនៅរដូវ​កាល​ដំបូង​ជាមួយ​ក្លឹប​ Chelsea។

        ខ្សែប្រយុទ្ធ​រូបនេះ​ទទួលបាន​ការ​ចាប់អារម្មណ៍​ពី​គ្រូបង្វឹក Frank Lampard ហើយ​រំពឹងថា នឹង​ត្រូវ​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​ជម្រុះ​ Euro 2020 នៅ​ខែក្រោយ​ ជាមួយ​ក្រុមប៊ុលហ្គារី និង​កូសូវ៉ូ។

        គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេសលោក Gareth Southgate ​បាន​រៀប​ចំបញ្ជីឈ្មោះកីឡាករ​សម្រាប់ក្រុម​ជម្រើស​ជាតិ​កាលពីថ្ងៃ​ព្រហស្បតិ៍ ហើយ​គឺជា​អ្នក​គាំទ្រ​ម្នាក់របស់ Mason បន្ទាប់ពីបានហៅ​កីឡាករ​រូបនេះ​ឲ្យ​មក​ហ្វឹកហាត់ជាមួយ​ក្រុមឈុត​ធំ មុន​ការប្រកួត​វើលខាប់​កាលពីឆ្នាំមុន។

        កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ដែល​រកបាន​២គ្រាប់​ក្នុង​បួន​ប្រកួត​នៅរដូវកាល​នេះ ត្រូវ​បាន​កោះហៅសម្រាប់ការ​ប្រកួត​ក្របខណ្ឌ Nations League ជាមួយ​ក្រុម​ក្រូអាស៊ីនិង​អេស្ប៉ាញ​កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែពេលនោះ​មិនទាន់​ជាប់ជម្រើស​ជាតិ​នៅឡើយ​ទេ៕

adverise with khmeread
tiger
Loading ad ...